បណ្តាញសង្គម

សម្តេច​តេ​ជោ ​ប្រកាស​ជា​ថ្មី​ថា ​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​លែង​ចង់​ធ្វើ​

រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចនឹងធ្វើជានាយករដ្ឋមន្ត្រីរហូតដល់លែងចង់ធ្វើ ដូច្នេះអ្នកតែងតែនិយាយនោះគួរយល់ហើយ ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ « ភូមិកុមារ SOS ព្រៃវែង » ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០២២ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជាបានប្រកាសសារជាថ្មីថា សម្ដេចនឹងធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជា រហូតដល់មិនចង់ធ្វើ ដោយលែងកំណត់ឆ្នាំទៀតហើយ ។

ជាការបញ្ជាក់ជាថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ បន្ទាប់ពីមានអ្នកប្រឆាំងមួយចំនួនបានលើកឡើងថា សម្ដេចតេជោ ល្មមដល់ឈប់ធ្វើនាយករដ្ឋមន្ដ្រីហើយឲ្យអ្នកថ្មីឡើងជំនួស ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា មេដឹកនាំកម្ពុជាសព្វថ្ងៃ កើតចំពោះពេល ប្រទេសមានសង្គ្រាម ហើយក៏មានស្ថានភាពដ៏លំបាក ជាពិសេស កម្ពុជាបានឆ្លងកាត់ការលំបាកច្រើនណាស់ ទើបមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ ។

សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំនិយាយសារជាថ្មីថា ខ្ញុំនឹងធ្វើជានាយរដ្ឋមន្ដ្រី រហូតដល់ខ្ញុំ ឈប់ចង់ធ្វើជានាយករដ្ឋមន្ដ្រីចង់អ្នកណា ថាអី ថាទៅ យើងនឹងធ្វើជានាយករដ្ឋមន្ដ្រីរហូតដល់មិនចង់ធ្វើ»។

សម្ដេចតេជោ ក៏បានរំលឹកថា នាពេលដំបូងសម្ដេចក៏បានកំណត់ធ្វើជានាយករដ្ឋមន្ដ្រីរយៈពេល៥ឆ្នាំ ដល់១០ឆ្នាំ ប៉ុន្ដែឥលូវនេះសម្ដេច អត់កំណត់ទៀតឡើយសម្ដេច នឹងធ្វើនាយករដ្ឋមន្ដ្រីរហូតដល់មិនចង់ធ្វើ ។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានលើកទៀតថា មានបណ្ដាប្រទេសអ្នកមានមួយចំនួនបានប្រដៅប្រទេសកម្ពុជានោះ សម្ដេចតេជោ បានឆ្លើយតបវិញថា «ពួកអ្នកឯងមានសំណាងល្អ ត្រង់កើតក្នុងប្រទេសអ្នកមានប៉ុណ្ណោះ ប៉ុន្ដែត្រង់ខួរ ក្បាលពួកអ្នកឯង មិនប្រាកដប្រកែជាងខ្ញុំទេ»។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានទោះបីថ្នាក់ដឹកនាំមួយចំនួនមានផ្នែកបច្ចេកទេសជឿនលឿនដូចជា ប្រព័ន្ធសុខាភិបាលក្តី

ប៉ុន្តែមិនអាចចាត់ទុកមានខួរក្បាលល្អជាងសម្តេចនោះទេ ពីព្រោះថា មានប្រទេសអ្នកមានខ្លះបានទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ មិនដូចជា កម្ពុជានោះទេ គឺអ្នកឆ្លងមានចំនួនតិច បើប្រៀបធៀបនឹងបណ្តាប្រទេស អ្នកមានមួយចំនួន ៕

ដកស្រង់ពី៖ កោះសន្តិភាព