បណ្តាញសង្គម

នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ចំនួន​ពីរ​គ្រឿង បាន​ចាក​ចេញពី​កំពង់ផែ​ក្រុងព្រះសីហនុ​វិញ​ប្រកបដោយ​សុវត្ថិភាព

ព្រះសីហនុៈ នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួនពីរគ្រឿង បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញដោយសុវត្ថិភាពហើយ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចជាមិត្តភាពនៅកម្ពុជារយៈពេល៣ថ្ងៃរួចមក។

លោកឧត្តមនាវីត្រី គី យ៉ាដេត នាយសេនាធិការរង មូលដ្ឋានសមុទ្រ បានដឹកនាំនាយនាវីចំនួន២០រូប រួមនិងវត្តមានសមត្ថកិច្ចចម្រុះគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញជូនដំណើរគណៈប្រតិភូនាវាកងស្វ័យការពារជើងទឹកជប៉ុន ចាកចេញពីកំពង់ផែប្រទេសកម្ពុជា ក្រោយនាវានេះឈប់សំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុអស់រយៈពេល៣ថ្ងៃ ។

សូមបញ្ជាក់ថា នាវាស្វយ័ការពារ ជប៉ុន ចំនួនពីរគ្រឿង ប្រចាំតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក ដឹកនាំដោយលោកវរនាវីឯក NOGUCHI Yasushi មេបញ្ជាការកងពលធំទី១បោសសំអាតមីន

ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានធ្វើទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដើម្បីរំលឹកអបអរសាទរ ខួបលើកទី៣០ នៃ កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព នៅក្នុងប្រទេសកម្ពុជា ដែលពេលនោះ ប្រទេសជប៉ុនក៍បានបញ្ជូនកម្លាំងរក្សាសន្តិភាពមកកាន់ប្រទេសកម្ពុជាដែរ។

ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ប្រតិភូនាវាស្វយ័ការពារ ជប៉ុនបានចូលជួបសម្តែងការគួរសមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងធ្វើទស្សនកិច្ចនៅបញ្ជាការដ្ឋានកងទព័ជើងទឹកមូលដ្ឋានសមុទ្រផងដែរ៕

  

ដកស្រង់ពី៖ រស្មីកម្ពុជា