បណ្តាញសង្គម

សម្តេចក្រឡាហោម ស ខេង ចេញប្រកាសផ្លាស់ប្តូរអធិការនគរបាលក្រុងពោធិ៍សាត់, វរសេនីយ៍ទោ កែវ សារិ ជំនួសវរសេនីយ៍ឯក យឹម ស៊ានហៃ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្លាស់ប្តូរអធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

ដោយលោកវរសេនីយ៍ទោ កែវ សារិ ពីនាយរងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មកជំនួសលោកវរសេនីយ៍ឯក យឹម ស៊ានហៃ ដែលទៅកាន់មុខតំណែងថ្មី

ជានាយការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

នេះបើតាមប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមីនានេះ៕

ខាងក្រោមនេះជាប្រកាសរបស់សម្តេចក្រឡាហោម ស ខេង៖

 

ដកស្រង់ពី៖  Fresh News