បណ្តាញសង្គម

រាជធានីភ្នំពេញ​ចងទង់ជាតិប្រទេសជាមិត្ត៧៥ប្រទេស​ អបអរ​កិច្ច​ប្រជុំកំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះខាងមុខនេះ

រាជធានីភ្នំពេញ ៖ រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែលរាជធានីភ្នំពេញក៏ដូចជា ព្រះរាជាណាចក្រកម្ពុជាបានចងទង់ជាតិនៃបណ្តាប្រទេសជាមិត្តនានា តាំងបង្ហាញតាមបង្គោលទង់ជាតិ នៅលើសួនច្បារមាត់ទន្លេមុខព្រះបរមរាជវាំង

ដើម្បីបញ្ជាក់ចំណងមិត្តភាព និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ ប៉ុន្តែមួយរយៈចុងក្រោយនេះហាក់មានការអាក់ខាន ។នៅពេលនេះគេបានសង្កេតឃើញទង់ជាតិជាច្រើនប្រទេសត្រូវបានចង

និងបង្ហូតឡើងលើជាថ្មីម្តងទៀតបក់រវិចៗនៅលើសួនច្បារស្របមាត់ទន្លេមុខព្រះបរមរាជវាំង ចាប់ពីសាលសន្និសីទចតុមុខរហូតដល់រូបសំណាក តេជោមាស និងតេជោយ៉ត រួមជាមួយការតុបតែងលម្អទាំងសួនច្បារ

និងភ្លើងពណ៌ផ្សេងៗទៀតរបស់អាជ្ញាធរផងនោះបានធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានសម្រស់មួយកម្រិតថែមទៀត ។

លោកបានបញ្ជាក់ថា តាមពិតប្រទេសដែលជាសមាជិកអាស៊ានមានតែ១១ប្រទេសទេ ប៉ុន្តែដោយមានការណែនាំពីថ្នាក់លើក៏តម្រូវឱ្យចងទង់ជាតិប្រទេសជាមិត្តចំនួន៧៥ប្រទេសតែម្តងទៅ ។

គួររំលឹកថា រយៈពេលជាង៤០ឆ្នាំកន្លងមកនេះផ្តើមចេញពីនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើអោយប្រជាជនកម្ពុជាសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលគ្មានអ្នកណាអាចនឹកស្មានដល់ ។

កម្ពុជាបានប្រែក្លាយពីវាលពិឃា.ដនៃរបបប្រល័យពូជសាសន៍,ពីសមរភូមិនៃសង្គ្រាមដ៏រាំរ៉ៃ ពីការបែកបាក់ជាតិ

និងការបែងចែកទឹកដីក្លាយជាប្រជាជាតិមួយ ដែលមានសុខសន្តិភាព,សេរីភាព,ឯកភាព ស្ថេរភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យធ្វើឲ្យជីវភាពប្រជាជនត្រូវបានលើកកម្ពស់ឥតឈប់ឈរ

ពិសេសរាជធានីភ្នំពេញកំពុងស្ថិតលើផ្លូវអភិវឌ្ឍន៍ដ៏គួឲ្យមោទនៈក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

ដកស្រង់ពី៖ កោះសន្តិភាព