បណ្តាញសង្គម

ឯកអគ្គរដ្ឋទូតប៉ាគីស្ថានថ្មីប្តេជ្ញាពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យឈានដល់កម្រិតថ្មីមួយទៀត

ភ្នំពេញ៖លោក Zaheerudin Badar Thaheem (ហ្សាហ៊ីរូឌីន បាបារ ថាហ៊ីម)ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជា ណាចក្រកម្ពុជាបានប្តេជ្ញានៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាថា៖ប៉ាគីស្ថានចាត់ទុកកម្ពុជាគឺជាដៃគូសំខាន់,ដូចនេះក្នុងបេសកកម្ម កាតទូតរបស់លោកនៅកម្ពុជាលោកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យក្នុងទិសដៅពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ច សហ ប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យឈានដល់កម្រិតថ្មី មួយទៀត ។

លោក Zaheerudin Badar Thaheem (ហ្សាហ៊ីរូឌីន បាបារ ថាហ៊ីម)បានប្តេជ្ញាចិត្តបែបនេះនៅក្នុងជំនួបសមដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី ២២ ខែមីនា ២០២២ នៅវិមានសន្តិភាពរាជធានីភ្នំពេញ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានថ្លែងឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖លោក Zaheerudin Badar Thaheemបានគោរពថ្លែងអំណរគុណ

សម្ដេចតេជោដែលបានចំណាយពេលវេលាអនុញ្ញាតឲ្យលោកបានចូលជួបសំដែងការគួរសម,លោកឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្ដេចថាលោកពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មការទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ដែលក្នុងរយៈពេលជាងមួយខែមកនេះលោកសង្កេតឃើញថាកម្ពុជាមានការអភិវឌ្ឍស្រស់ស្អាតជាមួយនឹងប្រជាពលរដ្ឋដែលមានភាពរាក់ទាក់និងមន្ត្រីរាជការបានផ្តល់កិច្ចការសហការដ៏ល្អ។

លោក Zaheerudin Badar Thaheem បានជម្រាបជូនសម្ដេចតេជោផងដែរថាប៉ាគីស្ថានចាត់ទុកកម្ពុជាគឺជាដៃគូសំខាន់,ដូចនេះក្នុងបេសកកម្មការ ទូតរបស់លោកនៅកម្ពុជាលោកនឹងបន្តបេសកកម្មដែលមានស្រាប់ផងនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យក្នុងទិសដៅពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យឈានដល់កម្រិតថ្មីមួយទៀត ។

ជាការឆ្លើយតបសម្ដេចតេជោហ៊ុនសែនបានអបអរសាទរចំពោះលោក Zaheerudin Badar Thaheem ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា។

សម្ដេចបានស្វាគមន៍ផងដែរនូវការលើកឡើងរបស់លោក Zaheerudin Badar Thaheem និងបានលើកទឹកចិត្តឲ្យឯកឧត្តមពិនិត្យមើលសក្ដានុពលទាំងឡាយ ដែលប្រទេសទាំងពីរអាចធ្វើបានលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ ព្រោះវិស័យទាំងនេះមានសារៈសំខាន់សម្រាប់ការបំពេញឲ្យគ្នាទៅវិញទៅមកនិងចូលរួម

ចំណែកពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងនឹងវ័យចំ ណាស់រហូតដល់ ៧០ ឆ្នាំនៅក្នុងឆ្នាំនេះ។

សម្ដេចតេជោនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនលោក Zaheerudin Badar Thaheem ផងដែរថា ឆ្នាំនេះកម្ពុជាធ្វើជាប្រធានអាស៊ាន ក្នុងក្របខ័ណ្ឌអា ស៊ានអ្វីដែលកម្ពុជា ចង់បានគឺការបើកដំណើរការសេដ្ឋកិច្ចអាស៊ានឡើងវិញក្នុងគ្រាដែលយើងកំពុងរស់នៅក្នុងដំណាក់ការកូវីដ ។

ឆ្លៀតឱកាសនោះសម្តេចតេជោក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលប៉ាគីស្ថានដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជានិងបានស្នើឲ្យរដ្ឋាភិបាលប៉ាគីស្ថានបន្តផ្ដល់អាហារូបករណ៍ថែមទៀតដល់និស្សិតកម្ពុជា ៕

ដកស្រង់ពី៖ រស្មីកម្ពុជា