បណ្តាញសង្គម

សម្តេច​តេ​ជោ​ ៖​ កិច្ចការ​សំខាន់​ក្នុង​នាម​ប្រធាន​អាស៊ាន​គឺ​​បើក​ដំណើរការ​សេដ្ឋកិច្ច​អាស៊ាន​ឡើង​វិញ​

រាជធានីភ្នំពេញ ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងក្របខណ្ឌអាស៊ាន អ្វីដែលកម្ពុជាចង់បានក្នុងនាមជាប្រធានអាស៊ាន

គឺការបើកដំណើរការសេដ្ឋកិច្ចអាស៊ានឡើងវិញក្នុងគ្រាដែលកំពុងរៀនរស់នៅជាមួយនឹងវិបត្តិកូវីការបញ្ជាក់របស់សម្តេចតេជោ ខណៈទទួលជួបពិភាក្សាការងារជាមួយនឹង លោក ហ្សាហ៊ីរូឌីន បាបា សាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអ៊ីស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។

ក្នុងជំនួបលោកទូត លោកពិតជាមានកិត្តិយសណាស់ ដែលបានមកធ្វើជា ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

លោកថា រយៈពេលជាងមួយខែកន្លងមកនេះ លោកសង្កេតឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍស្រស់ស្អាតជាមួយនឹងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ និងមន្ត្រីរាជការផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ ។ដ១៩ ។

លោកលើកឡើងទៀតថា ប្រទេសប៉ាគីស្ថាន ចាត់ទុកប្រទេសកម្ពុជាជាដៃគូសំខាន់ក្នុងន័យនេះថា បេសកកម្មការទូតរបស់លោកមកកាន់កម្ពុជានេះនឹងបន្តសកម្មភាពដែលមានស្រាប់ផងនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីជំរុញទំ នាក់ទំនងលើគ្រប់វិស័យ ក្នុងទិសដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យឈានដល់កម្រិតថ្មីមួយទៀត ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ហ្សាហ៊ីរូឌីន បាបា សាហ៊ីម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ផងដែរចំពោះការលើកឡើងរបស់ឯកឧត្តម និងបានលើកទឹកចិត្តឲ្យឯកឧត្តមពិនិត្យមើលសក្តានុពលផ្សេងៗទាំងឡាយដែលប្រទេសទាំងពីរអាចធ្វើបានដូចជា

កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគដែលមានសារសំខាន់សម្រាប់បំពេញឲ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរដែលមានទំនាក់ទំនងដែលអាចចាត់ទុកថាជាវ័យចំណាស់មួយរហូតដល់៧០ឆ្នាំហើយក្នុងឆ្នាំនេះ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ៖« ក្នុងក្របខណ្ឌអាស៊ាន អ្វីដែលកម្ពុជាចង់បានក្នុងនាមជាប្រធានអាស៊ាន គឺការបើកដំណើរការសេដ្ឋ កិច្ចអាស៊ានឡើងវិញ ក្នុងគ្រាដែលកំពុងរៀនរស់នៅជាមួយនឹងវិបត្តិកូវីដ១៩»។

ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយបានស្នើដល់រដ្ឋាភិបា លប៉ាគីស្ថានបន្តផ្ដល់អាហារូបករណ៍ជាបន្តទៀតដល់ប្រទេសកម្ពុជា៕

ដកស្រង់ពី៖ កោះសន្តិភាព