បណ្តាញសង្គម

នាយក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វី​ក សរសើរ​សម្តេច​តេ​ជោ​អំពី​ការងារ ដឹកនាំ​ប្រែប្រួល​អាកាសធាតុ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​នៃ​កាបូន​

ភ្នំពេញ៖ លោក បេណត បូស្កេស ( Benoit Bosquest ) នាយក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីកសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃធនាគារ ពិភពលោក(Regional Director for Sustainable Development for East Asia and Pacific Region បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងការងារប្រែប្រួល អាកាសធាតុ ជាពិសេសការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនរបស់កម្ពុជា។

ការបង្ហាញការកោតសរសើរនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយ លោក បេណត បូស្កេស t នារសៀលថ្ងៃ ទី២១ ខែមីនា ឆ្នាំ២០២២ ។

នៅក្នុងឱកាសនោះ លោក បេណត បូស្កេស បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការងារប្រែប្រួល អាកាសធាតុ ជាពិសេសការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនរបស់កម្ពុជា។

កម្ពុជាដែល កំពុង អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការ ប្តេជ្ញាចិត្តរបស់ខ្លួនក្រោម អនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្តីពី ការប្រែប្រួល អាកាសធាតុ។

លោក សាយ សំអាល់ បានគូសបញ្ជាក់ថា សុខសន្តិភាពពេញលេញ និងកំណើនសេដ្ឋកិច្ចក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ ធ្វើឱ្យប្រទេសជាតិ មានសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍគ្រប់វិស័យ ជីវភាពប្រជាជន ខ្ពស់ជាងមុន និងការពារសុខុមាលភាពប្រជាពលរដ្ឋទូទាំងប្រទេសតាម រយៈយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ការពារជំងឺកូវីដ១៩។

ថ្មីៗនេះ កម្ពុជាបានបង្ហាញឆន្ទៈក្នុងការដឹកនាំ ចូលរួម ក្នុងនាមជាប្រធានអាស៊ាន និងសមាជិកនៃសហគមន៍សហប្រជាជាតិ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនជាមួយនឹងគោលដៅឆ្នាំ២០៥០ សម្រាប់ការបញ្ចេញឧស្ម័នស្មើសូន្យ ស្របទៅនឹងយុទ្ធសាស្ត្រ របស់កម្ពុជា ក្នុងការគាំទ្រពហុភាគីនិយម។

ក្រសួងបរិស្ថាននិងធានាគារពិភពលោក បន្តយកចិត្តទុកដាក់ក្នុងការជម្រុញ ការងារគ្រប់គ្រងសំរាម សំណល់រឹង អេកូទេសចរណ៍ និងទីផ្សារឥណទានកាបូន ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ និងសេដ្ឋកិច្ចមូលដ្ឋាន៕

ដកស្រង់ពី៖ រស្មីកម្ពុជា