បណ្តាញសង្គម

​មេ​ប៉េអឹម​រាជធានី​ភ្នំពេញ ឲ្យ​រួមគ្នា​ពង្រឹង​ការងារ​សន្តិសុខ​សង្គម ទប់ស្កាត់​បង្កា​បង្ក្រាប​បទល្មើស គ្រប់​ប្រភេទ ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ទាន់ពេលវេលា

ភ្នំពេញៈ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ដាំផ្ញើ ដល់នាយទាហាន នាយទាហានរង ដែលទទួលបានមុខតំណែង

និងឋានន្តរសក្តិថ្មី នាពេលនេះ ត្រូវតែខិតខំបន្ត អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយ ដែលថ្នាក់លើ បានដាក់ចុះឲ្យបានល្អ ប្រកបដោយវិន័យ សណ្ដាប់ធ្នាប់

និងរួមគ្នាពង្រឹងការងារសន្តិសុខសង្គម ទប់ស្កាត់បង្កាបង្ក្រាបបទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ជាពិសេសបន្តរួមចំណែកអនុវត្ត បេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩

តទៅមុខទៀតដោយឥតរុញរា និង អនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ក៏ដូចជាការណែនាំនានា របស់ក្រសួងសុខាភិបាល នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។

ការផ្តាំផ្ញេីនេះ បានត្រូវធ្វើឡើង ក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង និងបំពាក់ ឋានន្តរសក្តិ ជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ។

ដោយមានការយកចិត្តទុកដាក់ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី

ក្នុងពិធីប្រកាស តែងតាំង ផ្លាស់ប្តូរមុខតំណែង និង បំពាក់ឋានន្តរសក្តិ ជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕

ដកស្រង់ពី៖ រស្មីកម្ពុជា