បណ្តាញសង្គម

សម្តេច​តេ​ជោ ​៖​ អត្រា​ឈឺ ​និង​ស្លា.ប់​ដោយ​ជំងឺរបេង​នៅ​កម្ពុជា​​ខ្ពស់​ បើ​ធៀប​នឹង​ប្រទេស​នានា

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយកាន់តែច្រើននូវអត្រាឈឺ និងស្លា.ប់ដោយសារជំងឺរបេង ។

យ៉ាងណាក្តី បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែនថា អត្រាស្លា.ប់ដោយសារជំងឺរបេងនៅកម្ពុជាខ្ពស់ បើធៀបនឹងប្រទេសនានា ។ នេះបើតាមសារលិខិតរបស់សម្តេចតេជោ នាពេលថ្មីៗនេះ ។

យោងតាមសារលិខិតសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតបង់ថ្លៃដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់

និងជាហេតុធ្វើឱ្យអត្រាឈឺ និងស្លា.ប់ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងច្រើនជាងប្រទេសដទៃ ។ ជាក់ស្តែងអត្រាស្លា.ប់បានថយចុះពី៤២ករណី ក្នុងចំណោមប្រជាជន ១០០០០០នាក់ នៅឆ្នាំ២០០០មកត្រឹម ២០ករណី ក្នុងចំណោមប្រជាជន១០០ ០០០នាក់ ក្នុងឆ្នាំ២០២០ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥២%។

រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី៥៧៩ករណី ក្នុងចំណោមប្រជាជន១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់២៧៤ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២០ ដែលស្មើនឹង ៥៣%។

សម្ដេចតេជោ មានប្រសាសន៍ថា «ទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំយល់ថា ប្រទេសកម្ពុជាយើងនៅមានអត្រាឈឺ និងស្លា.ប់ដោយសារជំងឺរបេងខ្ពស់នៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេស មួយចំនួនទៀត នឹងនៅ មានមនុស្សច្រើននៅឡើយ ដែលនៅពុំទាន់បានទទួលសេវា។

បញ្ហានេះតម្រូវឱ្យយើង ត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឱ្យបា នកាន់តែច្រើនថែម ទៀតនូវអត្រាឈឺ និងស្លា.ប់ដោយសារជំងឺរបេង ស្របតាមគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជា និងសកលលោក»។

សម្ដេចតេជោ បន្តថា ក្នុងស្មារតីនេះចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញប ន្ថែមការយកចិត្តទុកដាក់លើបញ្ហាជំងឺរបេង ដោយមិនអាចមើលរំលងនូវចំណុចសេសសល់នេះបានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង ។

ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាព ល្អនឹងនាំឱ្យមានជីវភាពរស់នៅល្អប្រសើរមានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង និងបង្កើនផលិតភាព ដែលនឹងនាំមកនូវភាពរីកចម្រើនរុងរឿង ។

ជាមួយគ្នានោះដែរ សម្ដេចតេជោ បញ្ជាក់ថា «យើងអាចនិយាយបានមួយបែបទៀតថា ការបន្តរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា គឺអាស្រ័យលើសុខភាព និងសុខុមាល ភាពរបស់ប្រជាជនពិសេសប្រជាជនក្មេងៗដែលជាអនាគតរបស់ប្រទេស» ៕

ដកស្រង់ពី៖ កោះសន្តិភាព