បណ្តាញសង្គម

សម្តេចតេជោ ៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងបន្តឡើងកម្តៅ តែពិភពលោកស្រែករកសន្តិភាព

 

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានកំពុងបន្តឡើងកម្តៅ តែពិភពលោកកំពុងស្រែករកសន្តិភាព ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១(ឧត្ដុង្គ – ថ្នល់ទទឹង) ដែលពិធីធ្វើនៅក្នុងខេត្តកំពង់ ស្ពឺ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ថា សង្គ្រាមនៅអ៊ុយក្រែនជាមួយរុស្ស៊ី បានកំពុងកើនឡើង ហើយប្រជាជនអ៊ុយក្រែន ឬប្រជាជនរុស្ស៊ី ឬប្រជាជននៅអឺរ៉ុបបានកំពុងភ័យខ្លាចសង្គ្រាមនេះដែលធ្វើឲ្យពួកគេភៀសខ្លួន ។

សម្តេចបន្តថា សង្គ្រាមរុស្ស៊ី អ៊ុយក្រែននេះ បានធ្វើឲ្យប្រទេសនៅបណ្តាប្រទេសនៅអ៊ឺរ៉ុបភ័យខ្លាច និងព្រួយបារម្ភ អំពីសង្គ្រាមដែលអាចរីករាលដាល ។

អីញ្ចឹងទេ ប្រធានាធិបតីអ៊ុយក្រែនបានប្រកាសថាអ៊ុយក្រែនចង់បានពេលនេះ គឺសន្តិភាពជាការចាំបាច់ ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា សន្តិភាពនេះត្រូវបានហ៊ុន សែន និយាយថា សន្តិភាព គឺកម្ពុជានិយាយរហូតហើយ ។

សម្តេចបញ្ជាក់ថា ៖«ភាសាសន្តិភាពនេះ ហ៊ុន សែន បាននិយាយរហូតមក គឺសន្តិភាពអាទិភាពខ្ពស់បំផុតរបស់កម្ពុជា ។

ទស្សនៈរបស់ខ្ញុំមិនមែនជាទស្សនៈដាច់ដោយឡែករបស់កម្ពុជាទេ តែពេលនេះគេបានឃើញហើយថា មនុស្សគ្រប់គ្នាត្រូវការសន្តិភាពជាងមុន ហើយបើគ្មានសន្តិភាពកុំនិយាយអនុវត្តលិទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស» ។

សម្តេចតេជោ បានលើកឡើងទៀតថា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននេះក៏អាចនាំដោយមានការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងអង្គការណាតូផងដែរ ។

ចំពោះសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននេះ ដែលសម្តេចបានលើកឡើងថា កម្ពុជាបន់ស្រន់ឲ្យតែឆាប់បញ្ចប់យ៉ាងឆាប់ ប៉ុន្តែប្រហែលជាមិនអាចឆាប់បញ្ចប់នោះទេ បើគិតពីទំនោរ និងការសម្រេចមហាសន្តិបាតនៃអង្គការសហប្រជាជាតិ។

បង្ហាញសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនេះ មិនមែនត្រូវដោះស្រាយរយៈពេលយូរពីព្រោះកម្រិតការបំផ្លិចបំផ្លាញមានទំហំ ។

សម្តេចលើកឡើងទៀតថា អ្នកដែលចង់ធ្វើសង្គ្រាម គឺងាយផ្ទុះ ប៉ុន្តែការរលុតសង្គ្រាម គឺពិបាក ជាក់ស្តែងសម្តេចផ្ទាល់បានប្រើប្រាស់ជីវិតជាងពាក់កណ្តាលជីវិត ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជា៕

ដកស្រង់ពី៖ កោះសន្តិភាព