បណ្តាញសង្គម

ក្រសួង​ប្រៃសណីយ៍​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រព័ន្ធគ្រប់គ្រង​ឯកសារ​អេឡិចត្រូនិក​របស់​សាលាក្តី​ខ្មែរក្រហម​ថា​មាន​លក្ខណៈ​ស្តង់ដា

ភ្នំពេញ: ក្រុមគណៈប្រតិភូក្រសួងប្រៃសណីយ៍បានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធគ្រប់គ្រងឯកសារអេឡិចត្រូនិករបស់សាលាក្តីខ្មែរក្រហមមានលក្ខណៈស្តង់ដា ដែលជាគំរូសម្រាប់អនុវត្តគ្រប់គ្រងឯកសារនៅតាមក្រសួងស្ថាប័ន សំដៅលើកកម្ពស់ដំណើការការងារផ្ទៃក្នុងរដ្ឋាភិបាល (G2G) ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។

ការចុះទស្សនកិច្ចសិក្សានេះបានធ្វើឡើង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ តបតាមការស្នើសុំរបស់ក្រសួងប្រៃសណីយ៍

និងទូរគមនាគមន៍ ហេតុនេះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់អំពីការគ្រប់គ្រងឯកសារ និងបណ្ណសារ

និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់រៀបចំកិច្ចប្រជុំជូនដល់ជូនដល់មន្ត្រីជំនាញ។គួរបញ្ជាក់ថាកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់នេះ មានគោលបំណងស្វែងយល់ពីការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដា ការធ្វើឌីជីតនីយកម្ម (Digitization) ការប្រើប្រាស់កម្មវិធីគ្រប់គ្រងឯកសារ

និងបណ្ណសារ ការការពារ និងរក្សាទុកទិន្នន័យ ការរៀបចំបន្ទប់ទុកដាក់បណ្ណសារ ការធ្វើប្រតិចារឹក ការរៀបចំប្រព័ន្ធសោទស្សន៍ និងការចូលរួមសវនាការពីចម្ងាយរបស់ភាគីពាក់ព័ន្ធជាដើម ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។

លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីពីនៃអ.វ.ត.ក បានជម្រាបជូនគណៈប្រតិភូអំពីប្រវត្តិ អ.វ.ត.ក ដែលជាតុលាការកូនកាត់ បង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។

ក្នុងដំណើការការងាររយៈពេល១៦ឆ្នាំរបស់ខ្លួន អ.វ.ត.ក បានសម្រេចសមិទ្ធផលលើសំណុំរឿង ដោយមានការគាំទ្រពីអ្នកបច្ចេកទេសជំនាញក្នុងស្រុកជាច្រើន ដែលទទួលបានការបណ្តុះបណ្តាល ចំណេះដឹង និងបទពិសោធ

លើការងារនេះ និងឈរលើគោលការណ៍ចំនួន៣ គឺភាពជាម្ចាស់ ភាពជាអ្នកដឹកនាំ និងចីរភាព។

ធនធានមនុស្សជំនាញទាំងនេះ ជាធនធានដ៏សំខាន់ជួយដល់ការងារនៅតាមក្រសួងស្ថាប័ន នៅពេលអណត្តិរបស់អ.វ.ត.ក បញ្ចប់នៅពេលខាងមុខនេះ។

លោក សុខ ពុទ្ធិវុធ ប្រធានគណៈប្រតិភូរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជម្រាបជូនពីគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលទើបទទួលបានការអនុម័តពីប្រមុខរាជរដ្ឋាភិបាល ក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។

បច្ចុប្បន្ននេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កំពុងរៀបចំប្រែក្លាយទៅជាក្រសួងឌីជីថលឈានមុខ និងពង្រីកលទ្ធភាពគាំទ្រក្រសួងស្ថាប័នក្នុងការអនុវត្តគោលនយោបាយនេះ។

ទស្សនកិច្ចសិក្សានេះ គឺដើម្បីស្វែងយល់ពីដំណើការគ្រប់គ្រងឯកសារនៅអ.វ.ត.ក ដែលមានឯកសាររាប់លានទំព័រជាភាសាខ្មែរ អង់គ្លេស និងបារាំង។

បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់មន្ត្រីជំនាញ អ.វ.ត.ក លោកបានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធគ្រប់គ្រងឯកសារអេឡិចត្រូនិកមានលក្ខណៈស្តង់ដា ដែលជាគម្រូសម្រាប់អនុវត្តគ្រប់គ្រងឯកសារនៅតាមក្រសួងស្ថាប័ន សំដៅលើកកម្ពស់ដំណើការការងារផ្ទៃក្នុងរដ្ឋាភិបាល (G2G) ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្

នុងពិធីនេះដែរ ប្រធានគណៈប្រតិភូ ក៏បានថ្លៃងអំណរគុណដល់ថ្នាក់ដឹកនាំអ.វ.ត.ក ដែលបានរៀបចំដំណើរកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់អំពីការគ្រប់គ្រងឯកសារនិងបណ្ណសារ

និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់រៀបចំកិច្ចប្រជុំ ហើយនឹងបន្តពិភាក្សាលទ្ធភាពក្នុងការធ្វើសហប្រតិបត្តិការរួមគ្នា ដើម្បីជំរុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារអេឡិចត្រូនិកនៅក្នុងរាជរដ្ឋាភិបាល៕

ដកស្រង់ពី៖ រស្មីកម្ពុជា