បណ្តាញសង្គម

សហគ្រិនវ័យ​ក្មេង​៤រូប ក្លាយ​ជា​អ្នក​ដឹក​នាំ​ជំនួញ​ឆ្នើម ទទួល​ពាន​រង្វាន់ ប្រ​ចំាឆ្នាំ​២០១៥

ភ្នំពេញ៖  បេក្ខជន៤រូប ដែលត្រូវបានជ្រើសរើស ជាអ្នកដឹកនាំ ជំនួញឆ្នើម ចេញពីបេក្ខជន ទាំង១២រូប រួមមានៈ អ្នកស្រី កែវ ស្រីមុំ នាយិកាក្រុមហ៊ុន ផលិតនំស្រួយ លីលី, លោក ឃន ឈុនតារ៉ា អគ្គនាយកហាង KOI Café, អ្នកស្រី ងន វ៉ាន់ថា មកពីក្រុមហ៊ុន Color Silk Co.,Ltd និងលោក អៀ អ៊ុយ អគ្គនាយកក្រុមហ៊ុន Osja Studio ៕

បេក្ខជនលេចធ្លោ ៤រូបនេះ ក្នុងចំណោម ១២រូប បន្ទាប់ពីការ ជ្រើសរើស ក្នុងកម្មវិធី ប្រកួតប្រជែង ពានរង្វាន់ សហគ្រិនវ័យក្មេង កម្ពុជា២០១៥ រួចមក ត្រូវបានប្រកាស ជាផ្លូវការ កាលពីល្ងាច ថ្ងៃទី ៣០ ឧសភា ២០១៥ នៅសណ្ឋាគារ សុខាភ្នំពេញ ក្នុងកម្មវិធី ជួបជុំអបអរ ពានរង្វាន់ សហគ្រិនវ័យក្មេង  កម្ពុជា២០១៥ ។

កម្មវិធីផ្ដល់ ពានរង្វាន់ សហគ្រិនវ័យក្មេង កម្ពុជា២០១៥ វគ្គផ្ដាច់ព្រ័ត្រ នេះបង្កើតឡើង ក្នុងគោលបំណង ដើម្បីបង្កើន ការលើកកម្ពស់ សហគ្រិនវ័យក្មេង គាំទ្រស្មារតី សហគ្រិន និងជំរុញការ ប្រកបអាជីវកម្ម តាមរយៈការ ដឹកនាំអាជីវកម្ម នៅទូទាំងពិភពលោក ។

លោក សុខ ពិសិដ្ឋ ប្រធានសមាគម សហគ្រិនវ័យក្មេង កម្ពុជា បានមានប្រសាសន៍ថា « បេក្ខជនពានរង្វាន់ សហគ្រិនវ័យក្មេង កម្ពុជា២០១៥ ដែលបានដាក់ពាក្យ ប្រកួតមានរហូត ដល់ទៅ១០០នាក់ ហើយក៏បានជម្រុះ យកអ្នកត្រូវ ជាមួយលក្ខ័ខណ្ឌ សល់តែ៣០នាក់ ។

បន្ទាប់មក យើងរកបាន សហគ្រិនវ័យក្មេង ចំនួន១២រូប ដែលត្រូវបានជ្រើសរើស សម្រិតសម្រាំង ពីចំណោមបេក្ខជន ទាំង៣០នាក់ ។ ជាចុងក្រោយបង្អស់ យើងជ្រើសរើស បេក្ខជនលេចធ្លោ ចំនួន៤រូប ចេញពី ១២រូបនោះ ជាអ្នកដឹកនាំ ជំនួញឆ្នើម និងផ្ដល់កិត្តិយស ប្រគល់ពានរង្វាន់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ។

លោក សាត សាមី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានខិតខំ ប្រឹងប្រែង ដើម្បីជួយសម្រួល ដល់សហគ្រិនវ័យក្មេង របស់យើង ដូចជាជំរុញផលិតផល នាំចេញ និងការកែច្នៃ ជាដើម តែទោះជាយ៉ាងណា ក៏នៅមិនទាន់ គ្រប់គ្រាន់នោះទេ យើងត្រូវបន្តរិះរក វិធីសាស្ត្រផ្សេងទៀត ដើម្បីឲ្យសហគ្រិន របស់យើង កាន់តែមានភាព ងាយស្រួល ក្នុងការដំណើរការ សហគ្រាស និងអាជីវកម្ម ។





ដកស្រង់ពី៖ ដើមអម្ពិល