បណ្តាញសង្គម

សម្តេចតេជោគ្រោងដាក់ខេត្ត ១ ឬ ២ សាកល្បងបជ្ឍប់ការពាក់ម៉ាស់

សៀមរាបៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែង ថាសម្តេចនឹងសាកល្បងដកកាតព្វកិច្ចនៃការពាក់ម៉ាសនៅតាមខេត្តក្រុង១ឬ២ សិនព្រោះថាវ៉ាក់សាំងយើងបានចាក់គ្របដណ្ត ប់ពាសពេញផ្ទៃប្រទេសរួចទៅហើយ។សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងពីធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ផ្លូវ ៣៨ ខ្សែក្នុងខេត្តសៀម រាបនាព្រឹកថ្ងៃទី៤ខែ មេសា ២០២២ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រ សាសន៍ថា៖ “ខ្ញុំកំពុងគិតពីការសាក ល្បង នៃការដកកាតព្វកិច្ចនៃការពាក់ម៉ាសនៅតាមខេត្តក្រុង១ឬ២ សិន ព្រោះថាវ៉ាក់សាំង យើងបានចាក់គ្របដណ្តប់ពាសពេញផ្ទៃប្រទេសរួចទៅហើយ”។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ថាៈខ្ញុំកំពុងតែគិតថានឹងអាចប្រើប្រាស់វិធីសាស្ត្របជ្ឍប់ការពាក់ម៉ាស់នៅក្នុងខេត្តណាមួយឬខេត្តពីរដើម្បីសាកល្បង ។

សម្តេចបន្តថាការពាក់ម៉ាសវាចំណាយច្រើនណាស់។ដូចនេះយើងអាចយកខេត្តណា មួយដូចជាខេត្ត ព្រះវិហារ ដោយមិនចាំបាច់ពាក់ម៉ាស់ទេប៉ុន្តែបើចេញពីខេត្តព្រះវិហារ មកខេត្ត សៀមរាបឬឧត្តរមានជ័យត្រូវពាក់ម៉ាស់ ។

ប៉ុន្តែបើសិនជាយើងយកខេត្តឧត្តរ មានជ័យខេត្តព្រះវិហារ ពេលឆ្លងពីព្រះ វិហារទៅឧត្តរមានជ័យមិនបាច់ពាក់ម៉ាស់អ្នកពីដល់ឧត្តរមានជ័យទៅព្រះ វិហារក៏មិនបាច់ពាក់ម៉ាស់។

សម្តេចតេជោបានបន្តថាសម្តេចចង់សាក ល្បងបញ្ហានេះព្រោះប្រទេសមួយចំនួនបានបញ្ចប់ការពាក់ម៉ាស់តាមទីសាធារណៈរួចទៅហើយ ។

សម្ដេចបន្តថាយើងកំពុងពិចារណាពីបញ្ហានេះព្រោះវាមានតម្រូវការចំណាយទៅលើ ការទិញម៉ាស់ ព្រោះម៉ាស់មួយពាក់បានតែប៉ុន្មានម៉ោងត្រូវដូរដែលយើងទិញពីផ្សារ ។

ជាមួយគ្នានេះសម្ដេចតេជោហ៊ុនសែនក៏បានអនុញ្ញាតឲ្យមានការរាំកំសាន្តនៅពេលចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខ ។

សម្ដេចតេជោបានបញ្ជាក់ថាការធ្វើបែបនេះមិនមែន មានសេចក្តីថាសម្ដេចចង់យកប្រជាជនធ្វើជាតេស្តសាកល្បងនោះទេ ក៏ប៉ុន្តែគឺសម្ដេចចង់ដឹងថាបន្ទាប់ពីការបើកឲ្យមានការធ្វើដំណើរនិងរាំកម្សាន្តនៅពេលចូលឆ្នាំប្រពៃ ណីជាតិនាពេលខាងមុខនេះតើវាមានការឆ្លងរាលដាលកម្រិតណា ។

ទោះបីយ៉ាងណាសម្តេចបានសង្ឃឹមថាការប្រារព្ឌបុណ្យចូលឆ្នាំអាចប្រព្រឹត្តទៅបាន ដូចនេះនាំគ្នារាំកំសាន្តទៅ ។

ប៉ុន្តែសម្ដេចតេជោក៏បានបញ្ជាក់ថាយកល្អត្រូវពាក់ម៉ាស់បន្តទៀតលុះត្រាតែមានការប្រកាសបញ្ឈប់ការពាក់ម៉ាស់ ទើបអនុញ្ញាត ។

ពិសេសខេត្តសៀមរាបត្រូវបន្តពាក់ម៉ាស់ព្រោះជាតំបន់ទេសចរណ៍មួយមិនអាចធ្វេសប្រហែសទេ។

អញ្ចឹងយើងត្រូវបន្តបន្តរក្សានូវវិធានការ ៣ការពារ៣ កុំដដែល ។ យើងចាំមើលបន្ទាប់ពីចូលឆ្នាំហើយតើចំនួនកើនឡើង ឬក៏ចំនួននៅថេរ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា