បណ្តាញសង្គម

អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកស្រី ឈឺ​ន ស្រី​ម៉ាច ឧបត្ថម្ភ​ថវិកា ២​លាន​ដុល្លារ ជូន​កាកបាទក្រហមកម្ពុជា ដើម្បី​អបអរ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​

ភ្នំពេញ: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី ឈឺន ស្រីម៉ាច ដែលបានឧបត្ថម្ភថវិកាចំនួន ២.០០០.០០០ដុល្លារ (ពីរលានដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា

បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា នៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដែលមានលេខគណនីដូចខាងក្រោម៖

* ប្រាក់រៀល៖ 100004348127

* ប្រាក់ដុល្លារអាម៉េរិក ៖ 300001709996 សប្បុរសជនក៏អាចវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា នៅធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ដែលមានឈ្មោះគណនី ៖ PUM CHANTINIE AND MEN NEARY SOPHEAK AND LIM SAY

* គណនីប្រាក់រៀល ៖ 180 255 333

* គណនីប្រាក់ដុល្លារអាម៉េរិក ៖ 180 255 168 ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង៖

* លោកស្រី ពុំ ចន្ទីនី លេខទូរស័ព្ទ៖ 012 921 105

* លោកស្រី មែន នារីសោភ័គ លេខទូរស័ព្ទ៖ 012 810 854

* លោក ឌួង អេលីត លេខទូរស័ព្ទ៖ 017 248 888 ៕

ដកស្រង់ពី៖ រស្មីកម្ពុជា