បណ្តាញសង្គម

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្នើ​គណបក្ស​ភ្លើងទៀន​ប្រាប់​រឿង​ពិតចំពោះ​អ្នក​គំរា.មកំហែ.ង ដើម្បី​ងាយស្រួល​ដោះស្រាយ

រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃស្នើគណបក្សភ្លើងទៀន ព័ត៌មានពិតៗអំពីការគំរា.មកំហែ.ងដល់គណបក្សខ្លួននៅកន្លែងណា អ្នកណាអ្នកគំរា.មកំហែ.ង ដើម្បីសមត្ថកិច្ចងាយស្រួលធ្វើការដោះស្រាយ ។

ការស្នើនេះ បន្ទាប់ពីគណបក្សភ្លើងទៀនកន្លងមកមានការគំរា.មកំហែ.ងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការងារក្នុងមូលដ្ឋាន ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២

បានរំលឹកថា ថ្មីៗនេះក្រសួងមហាផ្ទៃអនុញ្ញាតឲ្យគណបក្សភ្លើងទៀន ចូលជួប ដើម្បីទទួលយកព័ត៌មានពីគណបក្សភ្លើងទៀន ហើយធ្វើការដោះស្រាយ ។

តែសម្ដេចថា នាឱកាសនោះក្រសួងក៏ធ្វើការដោះស្រាយរួចរាល់ផងដែរ ។ ជាមួយគ្នានោះដែរ សម្ដេចក៏បានថ្លែងបញ្ជាក់ថា ៖

«ប៉ុន្ដែដោយឡែក ព័ត៌មានទាក់ទងថា មានការគំរា.មកំហែ.ងមានអីហ្នឹង វានៅមាន ឥឡូវខ្ញុំបញ្ជាក់ថា នៅកន្លែងណា ហើយអ្នកណាគំរា.មយ៉ាងម៉េច? ។

ឧទាហរណ៍ថា មានហាម មិនឲ្យលើកស្លាកសញ្ញាបាត់សណ្ដាប់ធ្នាប់សាធារណៈ ប៉ុន្ដែនៅកន្លែងណា សូមរាយការណ៍ឲ្យច្បាស់មក» ។

ជាមួយគ្នានោះដែរ សម្ដេចក៏បានដាក់សំណួរថា តើព័ត៌មានពិត ឬមិនពិត ក្រោយព័ត៌មានចេញផ្សាយថាដកបណ្ណក្រីក្រ ក្រោយឈរធ្វើមេ ឃុំ-សង្កាត់ របស់គណបក្សភ្លើងទៀនផងដែរ ។

សម្ដេចបានថ្លែងបញ្ជាក់ទៀតថា«យើងខ្ញុំ ស្វាមគមន៍ នៅព័ត៌មានដែរពិត ដើម្បីដោះស្រាយនៅកន្លែងណា គេធ្វើអីពេលណាធ្វើយ៉ាងម៉េច? លទ្ធផលយ៉ាងម៉េច? ឲ្យដឹងច្បាស់មកស្រួលដោះស្រាយ»។

សម្ដេចបានបន្ថែមថា ទាក់ទងទៅនឹងរឿងលុបឈ្មោះគណបក្សភ្លើងទៀនចេញពីឃុំ-សង្កាត់ មួយចំនួននោះ គឺជារឿងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺអនុវត្តតាមនិតីវិធី និងសិទ្ធិសម្រេចរបស់ គ.ជ.ប ។

ជាងនេះទៅទៀត សម្ដេច ស ខេង បានណែនាំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ដល់គណបក្សនយោបាយ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចដំណើរការបោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិ.ង្សា ត្រឹមត្រូវ និងយុត្តិធម៌ ។

ក្នុងឱកាសនោះដែរ សម្ដេចថា ការបោះឆ្នោតឃុំ-សង្កាត់ នាពេលកន្លងទៅគ្មានអំពើហិ.ង្សាឡើយ ប្រព្រឹត្តទៅដោយរលូនផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព