បណ្តាញសង្គម

កម្ពុជាឈរលេខ ២ ក្នុងនាមជាប្រទេសមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ-១៩ លឿនជាងគេ នៅលើពិភពលោក

ភ្នំពេញ៖ ប្រទេសកម្ពុជាបានឡើងមកឈរនៅលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ នៅលើពិភពលោក។

នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។

សារព័ត៌មានជប៉ុន Nikkei នៅក្នុងតារាងវាយតម្លៃរបស់ខ្លួនឱ្យបានឱ្យដឹងទៀតថា ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារ

ខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភពលោកគឺអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥.៥ពិន្ទុ ខណៈកម្ពុជាឈរនៅលេខរៀងទី២ មាន ៨០.៥ពិន្ទុនិងលេខ៣ ប្រទេសរ្វ៉ាន់ដា ដែលទទួលបានពិន្ទុ៨០។

ចំណែកប្រទេសថៃ បានធ្លាក់ចុះមកនៅលេខ១១៣ រីឯប្រទេសចិន បានធ្លាក់ចំណាត់ថ្នាក់៣០កាំមកនៅចំណាត់ថ្នាក់៣២។

ខាងក្រោមនេះគឺជាតារាងវាយតម្លៃប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ៖

ដកស្រង់ពី៖ Fresh News