បណ្តាញសង្គម

រដ្ឋបាលខណ្ឌចំការមន រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល និងរាំលេងកម្សាន្

(ភ្នំពេញ)៖ នៅសាលាខណ្ឌចំការមន នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានប្រារព្ឋពិធីសូត្រមន្ត ចម្រើនព្រះបរិត សុំ សិរី មង្គល និងរាប់បាត្រ ដល់ព្រះសង្ឃ ជាការលើករាសីនាំមកនូវសេចក្តីសុខ សប្បាយរុងរឿងគ្រប់ៗគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ នេះ។

ក្នុងឱកាសនោះលោក ថេង សុថុល អភិបាលខណ្ឌចំការមនបានជួបសំណេះសំណាលជាមួយលោក-លោកស្រីប្រធាន-អនុប្រធាន-មន្ត្រីការិយាល័យទាំង១១ និងរំាលេងកម្សាន្ត លេងល្បែងប្រជាប្រិយ ព្រមជាមួយនូវការឧបត្ថម្ភ នូវអង្ករ ០១ប៉ាវ, ភេសជ្ជៈ ០១កេស និងថវិកា ៥០,០០០រៀល ក្នុងម្នាក់ៗទុកសម្រាប់ចាយវាយនាឱកាសបុណ្យចូលឆ្នាំថ្មីផងដែរ។

ចូលរួមក្នុងពិធីនេះ រួមមានលោក ថេង សុថុល អភិបាលខណ្ឌច្បារអំពៅ និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំង អស់លោក លោកស្រីជាអភិបាលរងខណ្ឌ ចៅសង្កាត់ និងមន្ត្រីការិយាល័យចំណុះ ជំនាញ និងមន្ត្រីក្រោមឱវាទសាលាខណ្ឌទាំងអស់ផងដែរ។

ពិធីសូត្រមន្តចម្រើន ព្រះបរិត្ត ទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ដ៏ រុងរឿងនៃយើង ដោយសុំឧទ្ទិសកុសល ផលបុណ្យប្រកប ដោយក្តីសទ្ធាជ្រះថ្លា ជូនចំពោះដួងវិញ្ញាណក្ខន្ធ ថ្នាក់ដឹកនាំ មន្ត្រីរាជការ

កងកម្លាំងប្រដាប់អាវុធ ដែលបានបាត់បង់អាយុជីវិតក្នុងបុព្វហេតុ ការពារប្រទេសជាតិ មាតុភូមិ ហើយសុំឲ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់នោះ បានរំដោះរួចចាកផុតពីកម្មពៀរវេរាទាំងឡាយ។ បន្ទាប់ពីព្រះសង្ឃសូត្រមន្ត

ចំរើនព្រះបរិត្ត រួចហើយ លោកអភិបាល និងភរិយា មន្ត្រីរាជការ ប្រជាពលរដ្ឋ ក៏បានរាប់បាត្រដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល អោយមាតាបិតា បុព្វការីជន សាច់សាលោហិត ដែលបានចែកឋានទៅ

សូមអោយអ្នកទាំងអស់ រួចចាកផុតទុក្ខ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដកស្រង់ពី៖ Fresh News