បណ្តាញសង្គម

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចចៅហ្វាវាំង គង់ សំអុល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦។

សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានខ្លឹមសារយ៉ាងដូច្នេះថា «ក្នុងឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លា ប្រកបដោយមហានក្ខត្តឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ខ្ញុំ

និងសហការីនៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូន សម្តេចចៅហ្វាវាំង និង លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី

សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាភ្លឺថ្លាវាងវៃ និងមានជន្មាទីឃាយុយឺនយូរ ដើម្បីបន្តរួមចំណែកដឹកនាំសមាគមជាតិ កាកបាទក្រហមកម្ពុជា ក្នុងបុព្វហេតុមនុស្សធម៌តរៀងទៅ។

ក្នុងអភិមង្គលដ៏វិសេសថ្លៃថ្លានេះ ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវការកោតសរសើរ និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ចំពោះ សម្ដេចចៅហ្វាវាំង ដែលគ្រប់ពេលវេលាលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីនៅក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមដឹកនាំក្រសួងព្រះបរមរាជវាំង និងការដង្ហែតាមព្រះរាជកិច្ចជាតិ

អន្តរជាតិនៃព្រះករុណាព្រះបរមរតនកោដ្ឋ សម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ និង ព្រះករុណា ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ដើម្បីឧត្តមប្រយោជន៍ ជាតិ មាតុភូមិ ភាពសុខក្សេមក្សាន្ត របស់ប្រជារាស្ត្រកម្ពុជា នៅទូទាំងប្រទេស ក្នុងសុខសន្តិភាព វឌ្ឍនភាពចម្រើនរុងរឿងជាភិយ្យោភាព។

ជាមួយគ្នានេះសម្ដេចចៅហ្វាវាំង បានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មមនុស្សធម៌ ជាមួយសមាគមជាតិកាកបាទក្រហមកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីពង្រឹងភាពធន់របស់សហគមន៍ បានកាន់តែរឹងមាំថែមទៀត។

ស្ថិតក្នុងឱកាសដ៏សិរីសួស្តីប្រពៃថ្លៃថ្លានេះ ខ្ញុំសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ព្រះនាម

កិរិណីទេវី សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យ គ្រប់ប្រការ ជូន សម្ដេចចៅហ្វាវាំង

និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ដកស្រង់ពី៖ Fresh News