បណ្តាញសង្គម

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង Covishield ចំនួន ២០ម៉ឺនដូសជាជំនួយរបស់ឥណ្ឌា

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជានឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (Covishield)ចំនួន២០ម៉ឺនដូសជាជំនួយរបស់ប្រទេសឥណ្ឌា។ដោយឡែកលោកស្រីបណ្ឌិត ទេវ្យានី ខូប្រាហ្គាដេ (Devyani Khobragade)ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាក៏បានអញ្ជើញជាអធិបតីភាពផងដែរ ។

ពិធីប្រគល់-ទទួលនេះធ្វើ ឡើងនៅវិមានសន្តិភាព។វ៉ាក់សាំងកូវីសែលជាជំនួយរបស់ឥណ្ឌាមានចំនួនសរុប ៣២៥,០០០ដូស ក្នុងនោះ ២០ ម៉ឺនដូសធ្វើពិធីប្រគល់ទទួលនៅថ្ងៃនេះ ហើយចំនួន ១២៥,០០០ ដូស អាចនឹងមកដល់នៅខែក្រោយបន្តទៀត ។

សម្តេចតេជោ ហ៊ុន សែន តែងលើកឡើងថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋគឺជាជម្រើសដ៏ចាំបាច់មួយនៅក្នុងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩

និងការពារអាយុជីវិតប្រជាពលរដ្ឋពីការវាយប្រហារដោយមេរោគកូវីដ១៩ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា