បណ្តាញសង្គម

មន្រ្តី៖ ជនភៀសខ្លួនមកពីអូស្ត្រាលី៤នាក់ នឹងមកដល់កម្ពុជា នៅព្រឹកថ្ងៃនេះ

ភ្នំពេញ៖ ជនភៀសខ្លួនចំនួន៤នាក់ ពីកោះណារ៉ូ ប្រទេស អូស្រ្តាលី នឹងមកដល់ទី ក្រុងភ្នំពេញ នៅម៉ោង ១០៖២០នាទី ព្រឹកថ្ងៃទី០៤ ខែមិថុនានេះ តាមជើងហោះហើរ របស់ម៉ាឡេស៊ី MH754 នេះបើតាមមន្រ្តីអាកាស យានដ្ឋាន អន្តរជាតិភ្នំពេញ ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី បានចុះកិច្ចព្រមព្រៀង ជាមួយគ្នា កាលពីចុង ឆ្នាំ២០១៤ ដើម្បីបញ្ជូន ជនភៀសខ្លួននៅកោះ ណារ៉ូ មកកាន់កម្ពុជា ប៉ុន្តែការបញ្ជូននេះ ធ្វើឡើងដោយ ស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ ៕

ដកស្រង់ពី៖ដើមអម្ពិល