បណ្តាញសង្គម

សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំស្ដីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្មីៗនេះបានចេញសារាចរណែនាំ ស្ដីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

ខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្ដរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ ប្រារព្ធឡើង ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ»។

ព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃចលនាកម្មករអន្តរជាតិជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ៕

នៅខាងក្រោមនេះជាសារលិខិតសម្ដេចតេជោ ហ៊ុន សែន៖

ដកស្រង់ពី៖ Fresh News