បណ្តាញសង្គម

ប្រមុខរាជរដ្ឋាភិបាលប្រាប់ឲ្យកីឡាករ កីឡាការិនី ចៀសវាងឲ្យខាងតែបាននូវការបំពានណាមួយ,ជាពិសេសការប្រើប្រាស់សារធាតុប៉ូវកម្លាំង

(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែផ្ដល់អនុសាសន៍ទៅដល់កីឡាករ កីឡាការិនីកម្ពុជា ដែលត្រៀម ចេញទៅប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមត្រូវខិតខំយ៉ាងម៉េចធ្វើការប្រកួត ដោយសមត្ថភាព, ចៀសវាងឲ្យខាងតែបាននូវការបំពានណាមួយទៅលើបទ ប្បញ្ញត្តិនៃការប្រកួតហើយក៏ត្រូវចៀសវាងឲ្យបាននូវការប្រើប្រាស់សារធាតុអី្វដែលអាចជាសារធាតុប៉ូវកម្លាំងដែលត្រូវបានហាមឃាត់ដោយផ្នែកកីឡា,នេះជាចំណុចពិសេ សនិងភាពថ្លៃថ្នូររបស់ប្រទេស។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងពិធីសំណេះសំណាលទៅកាន់កីឡាករ កីឡាការិនី កម្ពុជាកម្ពុជាប្រមាណ ៥៦០ នាក់ដែលត្រូវចេញទៅប្រកួតកីឡា ស៊ីហ្គេម(SEA Game) លើកទី៣១នៅប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២នេះនៅសាលមហោស្រពកោះពេជ្រ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងថា៖« ក្មួយៗជាកីឡាករកីឡាការិនីត្រូវដឹងឲ្យច្បាស់ថាការទៅប្រកួតនេះគឺកាន់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាទៅជាមួយដូច្នេះក្មួយៗ ត្រូវតែដឹងថានៅជាប់នឹងខ្លួនក្មួយៗនោះមានតួអង្គព្រះមហាក្សត្រ,មានតួអង្គនីតិបញ្ញត្តិ ដែលមានរដ្ឋសភា ព្រឹទ្ធសភា,មានតួអង្គនីតិប្រតិបត្តិ ជាពិសេសមានប្រជាជនជិត ១៧ លាននាក់ដែលនៅជាមួយនឹងក្មួយៗ »។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តទៀតថា៖«កិត្តិយស និង សេចក្ដីថ្លៃថ្នូរវាសំខាន់ណាស់សម្រាប់ប្រទេសជាតិរបស់យើងដូច្នេះសារធាតុគ្រឿងលើកកម្លាំង នេះត្រូវបានហាម ដាច់ខាត,ការប្រកួតមានការថ្លោះធ្លោយដោយអចេតនា,

កំហុសនៃការដែលយើងប្រើប្រាស់សារធាតុលើកកម្លាំងដែលខុសពីបម្រាមគឺជាចេតនាពិតប្រាកដ,ដូច្នេះបើសិនជា មានកំហុសនោះវាជារឿងអសោចសម្រា

ប់មុខមាត់ប្រទេសជាតិរបស់យើងដែលមិនត្រូវអោយមានរឿងនេះកើតឡើងជាដាច់ខាតនៅក្នុងចំណោមកីឡារបស់យើងបើ ទោះ បីជាដាក់ចេញគោលដៅយ៉ាងម៉េចក៏ដោយ ថាត្រូវយកមេដៃប៉ុណ្ណេះប៉ុណ្ណោះក៏ដោយ

ប៉ុន្តែបើសិនមានខូចអាហ្នឹងមួយហើយ កីឡាប៉ុន្មានទៀតគឺបាត់បង់មុខមាត់ប្រទេស ជាតិតែម្ដង,អញ្ចឹងខ្ញុំសូមស្នើឲ្យមានការយកចិត្តទុកដាក់បំផុតទៅលើវិន័យនៃកីឡាដែលក្នុងហ្នឹងគឺបញ្ហាសារធាតុលើកកម្លាំងត្រូវតែបានធានាថាគ្មាននៅក្នុងកីឡារបស់យើង ។

» ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យកីឡាករ កីឡាការិនី ទាំងអស់ត្រូវគោរពនូវបទបញ្ញត្តិ និង បទបញ្ជានៃការប្រកួតទៅតាមប្រភេទកីឡា ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាសម្រាប់ការប្រកួតលើកនេះសង្ឃឹមថាអ្នកដឹកនាំរបស់យើងក៏ដូចជាកីឡាករកីឡាការិនីរបស់យើងនឹងធ្វើការដកពិសោធន៍រៀនសូត្រ នៅទីនោះដើម្បីយើងចាត់ចែងធ្វើម្ចាស់ផ្ទះឱ្យបានសមស្រប,

ពិតមែនហើយយើងបានសិក្សាជាលំដាប់តៗគ្នារហូតមក, ប្រទេសណាចាត់ចែងយ៉ាងម៉េច,ប្រទេសណាចាត់ ចែងយ៉ាងម៉េចហើយដល់ពេលយើងចាត់ចែងក៏យើងត្រូវតែធ្វើឲ្យបានល្អដូចគេ, បើបានល្អលើសគេទៀតក៏កាន់តែល្អ។

សម្តេចបន្តថា៖យើងក៏ត្រូវមានមូលដ្ឋានរៀបចំការនូវការប្រកួតនេះជាមួយនឹងការសិក្សាស្រាវជ្រាវអំពីរបៀបរៀបចំចាត់ចែងរបស់គេដើម្បីយើងងាយស្រួលនៅក្នុងការចាត់ ចែងនៅក្នុងស៊ីហ្គេមឆ្នាំ ២០២៣ សម្រាប់កម្ពុជា។

សម្តេចបន្តថាពេលវេលាវាកៀកគ្នាណាស់ បើគិតពីការប្រកួតពេលនេះនឹងការប្រកួតនៅឆ្នាំក្រោយគឺមួយឆ្នាំគត់សម្រាប់ ការប្រកួតដែលវៀតណាមធ្វើនៅខែឧសភាឆ្នាំ ២០២២ ,យើងធ្វើនៅខែឧសភា២០២៣គឺ ១ឆ្នាំគត់ ។

សម្តេចបន្តថាដោយសារតែបញ្ហានៅវៀតណាមមានបញ្ហានៃកូវីដ កើតឡើងវ៉ៃប្រហារនៅវៀតណាមយ៉ាងធ្ងន់ចឹងទេវៀតណាមក៏ពន្យារពេលឥឡូវនេះវៀតណាមគឺគ្រប់គ្រងបានល្អបន្ទាប់ពីការកើ

នឡើងនៃចំនួនឆ្លងដែលកើតក្នុងប្រទេស វៀតណាមឡើងជាង ១០ លាននាក់ ដែលមានថ្ងៃខ្លះឡើងជាង ២០ ម៉ឺននាក់ឆ្លងដែលធ្វើឲ្យវៀតណាមក្លាយទៅជាប្រទេសលេខ១២នៅក្នុងពិភពលោកដែលមានមនុស្ស ឆ្លងច្រើនជាងគេ,

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះប្រហែលជាមួយអាទិត្យចុងក្រោយនេះកម្រិតនៃការឆ្លងរបស់ប្រទេសវៀតណាមបានធ្លាក់ចុះ,ចំ នួនស្លាប់ក៏ មានការធ្លាក់ចុះ,ពីម្សិលមិញនេះវៀតណាមមានអ្នកឆ្លងត្រឹមតែជាង ៨០០០ នាក់តែប៉ុណ្ណោះជាមួយនឹងអ្នកស្លាប់ដូចជា ៥ នាក់ ,នេះបើយោងទៅតាមរបាយការណ៍ដែល សារព័ត៌មានវៀតណាមបានផ្សាយ។

សម្តេចបន្តថាវៀតណាមមានលទ្ធភាពដើម្បីនឹងចាត់ចែងជាមួយនឹងការប្រកួតស៊ីហ្គេមប៉ុន្តែបើប្រៀបធៀបកាលពីឆ្នាំទៅគាត់ចាត់តាំងការប្រកួតនៅពេលនេះគាត់នឹងមានការលំបាកជាង ។

ការឆ្លងនេះវាថយចុះក៏ប៉ុន្តែមិនដឹងថាវៀតណាមគាត់អនុវត្តនូវការប្រកួតដោយគ្មានអ្នកចូលមើលឬ ការប្រកួតដែលមានអ្នកចូលមើលគឺអាស្រ័យទៅលើ ថ្នាក់ដឹកនាំគេ ។

សម្រាប់យើងសង្ឃឹមថាខែឧសភាឆ្នាំ ២០២៣ ជាការប្រកួតដែលផ្ដល់ឱកាសឲ្យសាធារណជនចូលមើលបាននេះបើយោងទៅលើការព្យាករណ៍លើអ្វី ដែលបានកំពុងនៅក្នុងប្រទេសយើង ដែលម្សិលមិញនេះគឺចំនួនអ្នកកើតដែលនឹងផ្សាយនៅថ្ងៃនេះ មានអ្នកឆ្លងត្រឹមតែ ៥ នាក់ទេក្នុងហ្នឹងគឺនៅក្រុងភ្នំពេញគឺមាន៣នាក់ ហើយនៅខេត្ត មាន២ នាក់ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីដើម្បីលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលត្រូវចេញទៅប្រកួតស៊ីហ្គេមលើកទី៣១ នីប្រទេសវៀតណាមបានប្រកាសឧបត្ថម្ភ ប្រតិភូនិងកីឡាករ កីឡាការិនី ចូលរួមប្រកួតកីឡាស៊ីហ្គេម ចំនួន៥៦០នាក់ ក្នុងម្នាក់ ៗបានថវិកាចំនួន៥០០ដុល្លារ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យទាក់ទងជាមួយក្រុមហ៊ុនហោះហើរដើម្បីយកយន្តហោះជាលក្ខណៈពិសេសសម្រាប់ដឹកប្រតិភូកីឡាករកម្ពុជាទៅ ប្រទេសវៀតណាមតែម្ដងជៀសវាងការរើសរុះនាំឲ្យពិបាកដល់កីឡាករ

-កីឡាករិនីដែលត្រូវប្រកួត។ ជាងនេះទៀតសម្តេចបានណែនាំឲ្យលោក ថោង ខុន ទិញម៉ាស់ប្រភេទ N៩៥ ផ្តល់ចូនកីឡាការទាំងអស់ពាក់នៅពេលទៅដល់ប្រទេសវៀតណាម ដើម្បីការពារកុំឲ្យឆ្លងកូវីដ១៩ ព្រោះប្រសិនជាកីឡាករណាម្នាក់ឆ្លងនោះកេនឹងមិនឲ្យចូលប្រកួត នោះទេ ។

សម្តេចបន្តថាទោះបីស្ថានភាពកូវីដ១៩ នៅប្រទេសវៀតណាមមានការថយចុះក៏ដោយ តែយើងត្រូវការពារខ្លួនរបស់យើង ៕

ដកស្រង់ពី៖ រស្មីកម្ពុជា