បណ្តាញសង្គម

ព្រឹកស្អែក គ.ជ.ប បង្ហាញសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកម្មវិធីបង្ហាញអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីតាំងរោងពុម្ព ណាវីន ព្រីនធីង ឯ.ក ស្ថិតនៅផ្ទះលេខ ៩ ផ្លូវលេខ ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា កម្មវិធីនេះ

នឹងរៀបចំធ្វើឡើង ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨៖៣០នាទីព្រឹក៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែល មានខ្លឹមសារទាំងស្រុង៖

ដកស្រង់ពី៖ Fresh News