បណ្តាញសង្គម

លោក ជា សុផារ៉ា ស្នើសុំអភិបាលខេត្តកំពតគ្រប់គ្រងផ្ទៃដី «ស្រែអំបិល» ដោយមិនត្រូវអនុញ្ញាតឲ្យមានការសាងសង់អ្វីឡើយ

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំអភិបាលខេត្តកំពត ត្រូវរៀបចំគ្រប់គ្រងផ្ទៃដី «ស្រែអំបិល» ដោយមិនត្រូវអនុញ្ញាតឲ្យមានការសាងសង់លំនៅដ្ឋាន ឬក៏បញ្ហាកែប្រែប្រភេទដីឡើយ។

ការស្នើសុំនេះ គ្រាដែលលោក ជា សុផារ៉ា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងខេត្តកំពត នៅព្រឹកថ្ងៃទី ៥ ខែឧសភានេះ។

លោក ជា សុផារ៉ា មានប្រសាសន៍ថា «នៅមានស្រែអំបិលមួយទៀត ស្រែអំបិលនៅកំពតនេះមាន ៣,៧២៦ហិកតា តួលេខនេះត្រូវតែរក្សាទុក នេះគឺសុំឯកឧត្ដមអភិបាលខេត្ត រៀបចំគ្រប់គ្រងមិនអនុញ្ញាតឲ្យមានការកែប្រែប្រភេទដី ដីស្រែអំបិល ដែលចាត់ទុកថាវាជាទំនិញពិសេសរបស់កម្ពុជា របស់យើង»។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំអភិបាលខេត្តកំពត ត្រូវរៀបចំគ្រប់គ្រងផ្ទៃដី «ស្រែអំបិល» ដោយមិនត្រូវអនុញ្ញាតឲ្យមានការសាងសង់លំនៅដ្ឋាន ឬក៏បញ្ហាកែប្រែប្រភេទដីឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ការស្នើសុំនេះ គ្រាដែលលោក ជា សុផារ៉ា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងខេត្តកំពត នៅព្រឹកថ្ងៃទី ៥ ខែឧសភានេះ។

លោក ជា សុផារ៉ា មានប្រសាសន៍ថា «នៅមានស្រែអំបិលមួយទៀត ស្រែអំបិលនៅកំពតនេះមាន ៣,៧២៦ហិកតា តួលេខនេះត្រូវតែរក្សាទុក នេះគឺសុំឯកឧត្ដមអភិបាលខេត្ត រៀបចំគ្រប់គ្រងមិនអនុញ្ញាតឲ្យមានការកែប្រែប្រភេទដី ដីស្រែអំបិល ដែលចាត់ទុកថាវាជាទំនិញពិសេសរបស់កម្ពុជា របស់យើង»។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជាអំបិលនៅខេត្តកំពតនេះ មានពណ៌ខ្មៅបន្តិច តែវាអាចទប់ស្កាត់ជំងឺពកក ប្រសើរជាជាងកម្ពុជាត្រូវទិញអំបិលពីប្រទេសវៀតណាម ឡាវ ដែលមានពណ៌ស តែមិនដឹងថា ប្រើសារធាតុគីមីបែបណាខ្លះនោះទេ។

លោក ជា សុផារ៉ា បានលើកឡើងទៀតថា «អំបិល ដែលជាអំបិលគ្រួសធម្មជាតិ គឺចាត់ទុកថា ជាអំបិលផ្ដល់នូវផាសុកភាព តែបើអំបិលសស្គុះ គឺខ្ញុំថាមិនគួរ បើយើងមានអំបិលហើយ លើកទឹកចិត្តកសិកម្មក្នុងការផលិត

ហើយអាចនឹងនាំចេញ តែផ្ទុយទៅវិញការកែប្រែប្រភេទដី មិនឲ្យទៅជាការផលិតអំបិលទេ គឺយើងពិតជាមានការសោកស្ដាយ»។

ជាមួយគ្នានេះ លោក ជា សុផារ៉ា បានស្នើសុំលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ត្រូវគ្រប់គ្រងផ្ទៃដី ដែលអាចផលិតអំបិលបានទាំង

៣,៧២៦ហិកតាឲ្យបាល្អ ដោយមិនត្រូវអនុញ្ញាតមានការធ្វើសំណង់លំនៅដ្ឋាន ឬក៏បញ្ហាកែប្រែប្រភេទដីអ្វីផ្សេងទៀតឡើយ៕

ដកស្រង់ពី៖ កម្ពុជាថ្មី