បណ្តាញសង្គម

កិច្ចសម្ភាសន៍​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

ភ្នំពេញ៖កាលពីពេលថ្មីកន្លងទៅនេះ លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននៃស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។

ខ្លឹមសារនៃបទសម្ភាសន៍មានដូចតទៅ៖លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា(រូបខាងស្តាំ)បានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននៃស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍

សំនួរទី១៖ក្នុងបរិបទដែលជំងឺកូវីដ១៩កំពុងឆ្លងរាលដាលនិងបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទូទាំងពិភពលោកក្នុងនោះប្រទេសកម្ពុជានិងប្រទេសវៀតណាមក៏រងផលវិបាកយ៉ាងធ្ងន់ធ្ងរផងដែរ។

ជាប្រទេសភូមិផងរបងជាមួយហើយដែលធ្លាប់មានចំណងទាក់ទងមិត្តភាពជាប្រពៃណីដ៏ល្អផូរផង់ជាយូរលង់មកហើយនោះតើកន្លងទៅប្រទេសទាំងពីរកម្ពុជា-វៀតណាមបានធ្វើអ្វីខ្លះក្នុងការជួយឧបត្ថម្ភគាំពារគ្នាទៅវិញទៅមកដើម្បីជម្នះរាល់ការលំបាកដែលបង្ករឡើងដោយជំងឺឆ្លងសាកលកូវីដ១៩នេះ។

ចម្លើយ៖ជាបឋមខ្ញុំសូមថ្លែងអំណរគុណចំពោះទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលបានមកសម្ភាសន៍ខ្ញុំថ្ងៃនេះ។ប្រការទី១ ខ្ញុំសូមជម្រាបថាចាប់តាំងពីដើមឆ្នាំ២០២០រហូតមកទល់ពេលនេះគឺជាងពីរឆ្នាំ ហើយជំងឺ ជំងឺ រាតត្បាតកូវីដ១៩ បានប្រែប្រួលយ៉ាងស្មុគស្មាញលើក្របខ័ណ្ឌទូទាំងពិភពលោកក៏ដូចជានៅប្រទេសយើងទាំងពីរវៀតណាមនិងកម្ពុជា។

ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរយល់ច្បាស់ថាបញ្ហាកូវីដ- ១៩ នេះវាជាបញ្ហាសកលម្ល៉ោះហើយដើម្បីឈ្នះជំងឺរាតត្បាតនេះ ទាមទារឲ្យមានកិច្ចសហប្រតិបត្តិការ យ៉ាងខ្ជាប់ខ្ជួននិងជិតស្និតរវាងបណ្ដាប្រទេស

ក៏ដូចជាពិភពលោកទាំងមូល ក្នុងការតស៊ូជាមួយជំងឺរាត ត្បាតមួយនេះ រដ្ឋនិងប្រជាជនវៀតណាមសមាគមមិត្តភាពវៀតណាម កម្ពុជាបណ្ដាក្រសួង ស្ថាប័ន ខេត្ត ក្រុងនានាជាពិសេសគឺបណ្ដាខេត្តជាប់ព្រំដែនជាមួយកម្ពុជា

បានជួយមកឱ្យកម្ពុជានូវគ្រឿងម៉ាស៊ីន និង បរិក្ខារសុខាភិបាលហើយនិងសំភារៈផ្សេងៗដើម្បី ជួយឲ្យប្រជាជនកម្ពុជា ក្នុងការតស៊ូប្រយុទ្ធ ជាមួយនឹង ជំងឺកូវីដ១៩ នេះ។

ធុរកិច្ច វៀតណាមនិងកម្ពុជាក៏ដូចជាធុរកិច្ចវៀតណាម ដែលកំពុងរកស៊ីនៅកម្ពុជា ដូចជាសមាគម ធុរកិច្ចវៀតណាមប្រចាំនៅកម្ពុជា បានរៃអង្គាសទាំងសម្ភារៈទាំងថវិកាដើម្បីជួយប្រជាជន កម្ពុជាក្នុងការប្រយុទ្ធនេះ។

ផ្ទុយទៅវិញ,រដ្ឋាភិបាលកម្ពុជា,សមាគមកាកបាទក្រហមកម្ពុជា និងសមាគម មិត្តភាពកម្ពុជា-វៀតណាមក៏បានជួយឲ្យប្រជាជនវៀតណាមនូវគ្រឿងម៉ាស៊ីននិងបរិក្ខារសុខាភិបាល

និង សម្ភារៈផ្សេងៗ ក៏ដូចជាវ៉ាក់សាំង ដើម្បីជួយឲ្យប្រជាជនវៀតណាមក៏ ដូចជាប្រជាជនទីក្រុងហូជីមិញ ក្នុង ការតស៊ូប្រយុទ្ធនឹងជំងឺរាតត្បាតនេះ។

ក៏អាចនិយាយបានថាជាការជួយឧបត្ថម្ភ រវាងគ្នាទៅវិញទៅមករវាង ប្រទេសទាំងពីររយៈពេលពីរឆ្នាំកន្លងមកនេះ។

មិនត្រឹមតែមានអត្ថន័យខាងសម្ភារៈទេថែមទាំងវាមាន អត្ថ ន័យយ៉ាងធំធេងអំពីស្មារតីដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅសបញ្ជាក់ឲ្យឃើញនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ដែលជាចំណុចពិសេសរវាងទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

សំនួរទី២៖សម្រាប់ឯកឧត្ដម តើឯកឧត្ដមវាយតម្លៃយ៉ាងណាដែរចំពោះប្រ សិទ្ធភាពនៃបណ្ដាវិធានការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ដែលរដ្ឋាភិបាល,ក្រសួងក៏ដូចជាផ្នែកជំនាញនៃប្រទេសទាំង២បានអនុវត្តនាពេលកន្លងទៅ និងក្ដីរំពឹងសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខនេះទៀត។

ចម្លើយ៖ពេលដែលចាប់ផ្ដើមមានការរាតត្បាតពីជំងឺកូវីដ១៩ នេះ,រដ្ឋាភិបាលនិងប្រជាជននៃប្រទេស ទាំង ពីរ បានអនុវត្តនូវវិធានការជាច្រើនដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ នេះ។

ចំពោះភាគីកម្ពុជាគឺ កម្ពុជា អនុវត្ត យ៉ាងឆាប់រហ័សហើយនិងទាន់ពេលវេលាអំពីយុទ្ធនាការឃោសនានិងពន្យល់ឲ្យប្រជាជន កម្ពុជា យល់ច្បាស់អំពីភាពគ្រោះថ្នាក់នៃជំងឺរាតត្បាតកូវីដ១៩ នេះ ហើយចលនាឱ្យ ប្រជាជនគាំទ្រ នូវការចាក់ វ៉ាក់សាំងហើយបន្ទាប់ពីនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចលនា កៀងគរប្រភពវ៉ាក់សាំងពីបណ្ដាប្រទេស ដើម្បីចាក់ជូនប្រជាជន។

ពេលដែលមានវ៉ាក់សាំងហើយ គឺសម្ដេចតេជោហ៊ុនសែនផ្ទាល់ និងសាច់ ញាតិរបស់លោកក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់បានចាក់វ៉ាក់សាំងមុនដើម្បីជាគំរូឲ្យប្រជាជនកម្ពុជាជឿជាក់អនុវត្តតាម។

ខ្ញុំក៏សូមវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយរបស់កម្ពុជា ក្នុងការ ចាក់វ៉ាក់សាំងតាមរូបភាពផ្ការីក, ដែលចាប់ផ្ដើមពីរាជធានីភ្នំពេញ ទៅបណ្ដាខេត្តនានា នេះជាវិធានការ មួយដែលជាគំរូដើម្បីបណ្ដាប្រទេសនានាធ្វើតាមហើយក៏អាចនិយាយថាកម្ពុជាទទួលជោគជ័យក្នុងការ គ្រប់គ្រងជំងឺកូវីដ19។

ម្ល៉ោះហើយកម្ពុជាក៏បានក្លាយជាប្រទេសឈានមុខគេក្នុងការចាក់ វ៉ាក់សាំងជា ប្រទេសដែលបើកប្រទេសមុនគេនៅក្នុងតំបន់នេះ។

ឥឡូវនេះកម្ពុជាបានឈានចូលក្នុង ដំណាក់ កាលស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ប្រក្រតីឡើងវិញ នៅ ក្នុងបែបគន្លងថ្មីនៃការរស់នៅ។ចំពោះវៀតណាមយើងខ្ញុំវិញ

ក្នុងគ្រាដំបូងវៀតណាមក៏ទទួលបានជោគ ជ័យក្នុងការអនុវត្តនូវវិធានការប្រាំ យ៉ាងដើម្បីការពារគឺ លាងសម្អាតដៃជាប្រចាំ,រក្សាគម្លាត,មិនប្រមូលផ្ដុំ, រាយការណ៍…។

ក៏ប៉ុន្តែពេលនេះ វៀតណាមសភាពការណ៍ឆ្លងកាន់តែច្រើនឡើងៗ ឃើញថា វិធានការ ប្រាំ យ៉ាងនេះមិនអាចទប់ស្កាត់បានវៀតណាមក៏បានផ្លាស់ប្ដូរយ៉ាងរហ័សទៅកាន់យុទ្ធនាការចាក់វ៉ាក់សាំង ឲ្យប្រជាជន។នោះហើយបានជារដ្ឋាភិបាលវៀតណាមក៏ដូចជាបណ្ដាក្រសួង ផ្នែក ក៏បានសកម្មក្នុងការ ចលនាកៀងគរប្រភពវ៉ាក់សាំងពីបណ្ដាប្រទេសហើយនិងបានអនុវត្តយ៉ាងឆាប់រហ័សនូវការចាក់វ៉ាក់សាំងនេះ។

គិតត្រឹមពីខែមិថុនាឆ្នាំ ២០២១វៀតណាមចាប់ផ្ដើមចាក់វ៉ាក់សាំង មកដល់ថ្ងៃនេះក្នុងរយៈពេលប្រាំបួន ខែ នេះ វៀតណាមចាក់វ៉ាក់សាំង បានជិតមួយរយភាគរយចំពោះប្រជាជនដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង ទៅគឺចាក់បានយ៉ាងតិច ២ដង។អ្នកដែលចាក់បាន៣ដុសនឹងបួនដុសក៏បានច្រើនដែរ ។

វៀត ណាម ក៏កំពុងចាក់ឱ្យក្មួយៗដែលមានអាយុពី៦ឆ្នាំដល់១៧ឆ្នាំហើយក៏ត្រៀមជាស្រេចដើម្បីចាក់ឱ្យក្មួយៗ អាយុពី ៣ ទៅ ៥ ឆ្នាំ។មកដល់ពេលនេះវៀតណាមក៏គ្រប់គ្រងបានជំងឺកូវីដ១៩,ហើយយើងខ្ញុំក៏បានប្រកាស បើកប្រទេសទាំងស្រុង ហើយចាប់ផ្ដើមទទួលស្វាគមន៍អ្នកទេសចរអន្តរជាតិ ចូលមកធ្វើទេសចរ នៅប្រទេសវៀតណាម។

នេះក៏ជាជោគជ័យនៃប្រទេសយើងទាំងពីរ ហើយឈរលើមូលដ្ឋាននេះការជួយ ឧបត្ថម្ភគ្នាទៅវិញទៅមកនាពេលកន្លងទៅក៏ជាបទពិសោធន៍នៃប្រទេសយើងទាំងពីរ

ខ្ញុំជឿជាក់ថា នៅ ពេលខាងមុខនេះប្រទេសយើងទាំងពីរកម្ពុជា-វៀតណាមដែលមានប្រពៃណីសាមគ្គីភាព និងមិត្តភាព ធ្លាប់ជួយគ្នាទៅវិញទៅមកគឺយើងនឹងបន្តសហការ នឹងជួយឧបត្ថម្ភគ្នាដើម្បីឈ្នះបាននូវជំងឺកូវីដ19 ក៏ដូចជារាល់ជំងឺរាតត្បាតផ្សេងៗ។

សំនួរទី៣៖ យើងបានដឹងហើយថា កម្ពុជា និងវៀតណាមបានឯកភាពគ្នាកំណត់យកឆ្នាំ២០២២នេះ ជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី ៥៥ ថ្ងៃបង្កើតទំនាក់ ទំនងការទូត រវាងកម្ពុជា-វៀតណាម ។

ឯកឧត្ដម អាចបញ្ជាក់បានទេថា នាពេលខាងមុខនេះ ប្រទេសទាំងពីរនឹងធ្វើសកម្មភាពអ្វីខ្លះដើម្បីអបអរសាទរទិវាដ៏ពិសេសនេះ ក៏ដូចជាក្នុងឱកាសដែលកម្ពុជាទទួលធ្វើជាប្រធានសមាគម (ASEAN) ដើម្បីជំរុញទំនាក់ទំនង ក៏ដូចជារឹតចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ?

ចម្លើយ៖យើងបានដឹងហើយថាឆ្នាំ ២០២២ គឺជាឆ្នាំយ៉ាងសំខាន់ដែលមានអត្ថន័យដោយសារ ប្រទេស យើង ទាំងពីរ នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនងការទូត។

ថ្នាក់ដឹកនាំ នៃប្រ ទេស ទាំងពីរបានកំណត់ហើយថាឆ្នាំ២០២២នេះគឺជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម, វៀតណាម-កម្ពុជា។

បើបានហៅថា ជាឆ្នាំមិត្តភាពហើយ ម្ល៉ោះហើយបានជាយើងត្រូវមានសកម្មភាពរួមជាច្រើនដែរត្រូវ សហការគ្នាដើម្បីដំណើរការអនុវត្ត។បើតាមខ្ញុំយើងត្រូវមានចង្កោមសកម្មភាពមួយចំនួនដូចតទៅនេះ៖ទី១-យើង នឹងជំរុញការផ្លាស់ប្ដូរគណៈប្រតិភូគ្នាទៅវិញទៅមក,ទាំងគណៈប្រតិភូជាន់ខ្ពស់ ក៏ដូចជាបណ្ដា ជាន់ថ្នាក់។

យើងបានដឹងហើយកម្ពុជាបានស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានរដ្ឋ វៀតណាម ង្វៀន ស៊ុនភុក,កាលពីខែធ្នូឆ្នាំ ២០២១។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ,ភាគីទាំងពីរ បានប្រកាសយកឆ្នាំ២០២២ ជាឆ្នាំមិត្តភាព,ហើយក្រោយនោះគឺមានដំណើរទស្សនកិច្ច របស់ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង ការបរ ទេស វៀតណាម បួយ ថាញ់សឺន។

ពីឥឡូវនេះដល់ចុងឆ្នាំពិតជា២០២២នឹងមានការផ្លាស់ប្ដូរគណៈ ប្រតិភូជាន់ខ្ពស់ជាច្រើនទៀតរវាងវៀតណាមនិងកម្ពុជាហើយយើងខ្ញុំក៏បានគ្រោងយាងព្រះករុណា ព្រះមហាក្សត្រ

និងអញ្ជើញសម្ដេចតេជោ ហ៊ុន សែន សម្ដេចប្រធានព្រឹទ្ធសភា សាយ ឈុំ និងសម្ដេចប្រធានរដ្ឋសភា ហេង សំរិន មកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ជាដើម។

ភាគីវៀតណាម ក៏ ត្រៀមជាស្រេចដើម្បីរៀបចំគណៈប្រតិភូ របស់ឯកឧត្តមនាយករដ្ឋមន្ត្រី ជាម មិញជិញ ហើយនិងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភា វឿង ឌិញវេ មកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ក្រៅពីនោះគឺមានបណ្ដាក្រសួង ស្ថាប័ន ផ្នែកនានា ក៏ដូចជាខេត្ត ក្រុងក៏អនុវត្តការផ្លាស់ប្ដូរគណៈប្រតិភូ ជាច្រើន។

សមាគមមិត្តភាពទាំងពីរក៏មានការផ្លាស់ប្ដូរគណៈប្រតិភូ នឹងជួបជុំគ្នាហើយចង្កោមសកម្មភាព ទី២ គឺយើងនឹងអនុវត្តការរៀបចំសិក្ខាសាលានានា ដើម្បីបញ្ជាក់អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯចង្កោមសកម្មភាពទី៣ គឺក្នុងឱកាសបុណ្យរំលឹកខួបលើកទី៥៥ ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនង ការទូតយើង នឹង រៀបចំ បុណ្យរំលឹកនៅតាមរាជធានី នៃប្រទេសទាំងពីរ ក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងថ្នាក់

ដឹកនាំនៅតាមបណ្ដាថ្នាក់ នឹងមានសារជូនពរគ្នាទៅវិញទៅមក ហើយសកម្មភាពទី៤គឺយើងនឹងរៀបចំឲ្យមានសប្តាហ៍វប្បធម៌និងសប្តាហ៍ភាពយន្តរបស់គ្នានៅតាមប្រទេសនីមួយហើយសកម្មភាពមួយទៀតគឺយើងអាចផ្លាស់ប្ដូរនូវស្នាដៃវប្បធម៌វិចិត្រសិល្បៈ

និងអាចចាត់តាំងការប្រកួតកីឡារវាងប្រទេសទាំងពីរហើយនិងសកម្មភាពចុងក្រោយគឺភាគីទាំងពីរនឹងអនុវត្តការជូនគ្រឿងឥស្សរយសមិត្តភាពដល់បណ្ដាអង្គការនិងបុគ្គលដែលមានស្នាដៃឆ្នើមនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

ក្នុងនាមជាសមាជិកនៃសមាគមអាស៊ានគឺយើងខ្ញុំស្វាគមន៍កម្ពុជាឆ្នាំនេះ ធ្វើជាប្រធានប្ដូរវេនរបស់ អាស៊ានហើយយើងខ្ញុំត្រៀមជាស្រេចដើម្បីគាំទ្ររាល់គំនិតផ្ដួចផ្ដើមរបស់កម្ពុជានិងសហការជាមួយកម្ពុជាដើម្បីរៀបចំនូវសកម្មភាពរួមរបស់អាស៊ាន

ហើយនឹងសហការជាមួយកម្ពុជាក៏ដូចជាបណ្ដា ដែលប្រទេស ជាសមាជិកសមាគមអាស៊ានដើម្បីដោះស្រាយរាល់បញ្ហាស្មុគស្មាញដែលកើតមានឡើងដោយឈរលើលក្ខខណ្ឌទាំងឡាយរបស់អាស៊ានដើម្បីយើងកសាងសហគមន៍អាស៊ានមួយសាមគ្គីភាពឯកភាពលើក តម្កើងខ្លួននិងមានអត្តសញ្ញាណ។

សំនួរទី៤៖ សម្រាប់អាណត្តិនៃបេសកកម្មការទូតរបស់ឯកឧត្ដម ប្រចាំនៅប្រទេសកម្ពុជាតើឯកឧត្ដមមានគម្រោងអ្វីបន្ថែមទៀតទេដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីដែលធ្លាប់មានស្រាប់ហើយរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម?។

ចម្លើយ៖ចំពោះខ្លួនខ្ញុំផ្ទាល់គឺជាង៤៣ ឆ្នាំកន្លងមកនេះ,ខ្ញុំបានផ្សាភ្ជាប់ជីវិតរបស់ខ្ញុំទៅនឹងប្រទេសកម្ពុជា។តាំងពីឆ្នាំ១៩៨០ ខ្ញុំមានវត្តមាននៅកម្ពុជា ហើយរហូតតាំងពីនោះមកខ្ញុំក៏តែងតែសហការ ជាមួយកម្ពុជា ក្នុងការងារ។ឥឡូវនេះ ត្រូវបានបក្ស, រដ្ឋ និងប្រជាជនវៀតណាមជឿទុកចិត្ត និងជ្រើសតាំងខ្ញុំឲ្យ ជាធ្វើជា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំយល់ថានេះជាកិត្តិយស របស់ខ្ញុំហើយក៏ជាកាតព្វកិច្ចមួយដ៏ធ្ងន់ធ្ងរដែលខ្ញុំត្រូវតែខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅ តាមខ្ញុំ មើលមួយអាណត្តិរបស់ទូតមានតែបីឆ្នាំទេ។

ដូច្នេះរយៈពេលបីឆ្នាំវាកន្លងទៅឆាប់រហ័សណាស់ បើសិនជា យើងដាក់ចេញនូវគោលដៅច្រើនពេកខ្ញុំខ្លាចតែមិនអាចធ្វើទាន់។ម្ល៉ោះហើយបានជាខ្ញុំបានផ្ដល់អាទិភាព នូវបញ្ហាមួយចំនួនដូចជា៖ ទីមួយគឺក្រៅពីការបន្តពង្រឹកនូវទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេស ទាំងពីរ លើវិស័យនយោបាយក៏ដូច ជាសន្តិសុខនិងការទូតដែលមានស្រាប់។

ខ្ញុំនឹងផ្ដល់អាទិភាពក្នុងការជំរុញឲ្យបាននូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរខាងសេដ្ឋកិច្ច។ធ្វើយ៉ាងណាឲ្យសហប្រតិបត្តិ ការ ក្នុងវិស័យសេដ្ឋកិច្ចឲ្យវាក្លាយជាកម្លាំងចលករ និងជាប្រភពកម្លាំង ដើម្បីធានាឱ្យបាននូវ ការរីក ចម្រើនយ៉ាងរឹងពឹងនៃទំនាក់ទំនងទូទៅ របស់ប្រទេសទាំងពីរ។

ប្រការទីពីរគឺខ្ញុំចូលរួម ដើម្បីជំរុញ ឲ្យបានខ្លាំងថែមទៀត នូវការឃោសនា និងអប់រំ ដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសជំនាន់យុវវ័យ ដើម្បីធ្វើឲ្យគេយល់ច្បាស់អំពីអត្ថន័យក៏ដូចជា ប្រពៃណីនៃទំនាក់ទំនងសាមគ្គីភាពមិត្តភាពរវាងប្រទេស ទាំងពីរ។

ផ្ដើមចេញពីនោះ គេនឹងមានកាតព្វកិច្ច ដើម្បីថែរក្សា,ពូនជ្រុំទំនាក់ទំនង និងកិច្ច សហប្រតិបត្តិ ការរវាងប្រទេសទាំងពីរតាមទិសស្លោក <<ទំនាក់ទំ នងភូមិផងរបងជាមួយល្អ មិត្តភាពជាប្រពៃណី សហប្រ តិបត្តិការលើគ្រប់វិស័យនិងឋិតថេរយូរអង្វែង>>។

សំនួរទី៥៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ តើឯកឧត្ដមចង់មានប្រសាសន៍អ្វីទៅកាន់ប្រជាពលរដ្ឋខ្មែរ? ចម្លើយ៖ចំពោះសាម៉ីខ្លួនខ្ញុំផ្ទាល់គឺចូលឆ្នាំថ្មីជាប្រពៃណីរបស់ប្រជាជនកម្ពុជានាឆ្នាំនេះ នឹងប្រព្រឹត្តទៅក្នុងស្ថានភាព សកលលោកក៏ដូចជាតំបន់មានការប្រែប្រួលយ៉ាងស្មុគស្មាញហើយនឹងពិបាកគ្រោងទុកមុន។

ហើយជំងឺរាតត្បាតកូវីដ១៩,ទោះបីជាបានគ្រប់គ្រងហើយ ក៏ប៉ុន្តែក៏នៅតែមាន ការប្រែប្រួលយ៉ាងស្មុគ ស្មាញដែរ,ដោយសារមានការបំប្លែងថ្មីៗជាច្រើនដូចជាអូរមីក្រុងB2 ។ល។

ប៉ុន្តែខ្ញុំឃើញថា ដោយសារ កម្ពុជាគ្រប់គ្រងបានជំងឺរាតត្បាតនេះហើយៗចាប់ផ្ដើមស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ។ ខ្ញុំជឿ ជាក់ថាបងប្អូនប្រជាជនកម្ពុជា និងពោរពេញទៅដោយសេចក្ដីសង្ឃឹម នៅក្នុងឆ្នាំ២៥៦៦ តាមពុទ្ធសករាជ នេះ នឹងជាឆ្នាំដែលនាំមកឲ្យប្រជាជនកម្ពុជា នូវសមិទ្ធផលដ៏ធំធេងជាច្រើន។

ក្នុងឱកាសនេះខ្ញុំសូមអបអរសាទរចំពោះរាល់ស្នាដៃដ៏ធំធេងរបស់ប្រជាជនកម្ពុជាក្នុងរយៈពេលជាង៤៣ឆ្នាំកន្លងមកគិតតាំងពីក្រោយថ្ងៃរំដោះ ចេញពីគ្រោះប្រល័យពូជសាសន៍ ហើយនឹងក៏ក្នុងឱកាស

ចូលឆ្នាំថ្មីជាប្រពៃណីនេះ,ខ្ញុំសូមប្រសិទ្ធិពរជ័យជូនប្រជាជនកម្ពុជាឲ្យសម្រេចបានជោគជ័យ យុទ្ធសាស្ត្រ ចតុកោណតំណាក់កាលទី 4 ដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញ។

ហើយត្រៀមរៀបចំបានជោគជ័យនូវ ការបោះឆ្នោតឃុំ,សង្កាត់អាណត្តិទី 5 នាពេលខាងមុខនេះ។ខ្ញុំក៏សូមពាំនាំជូនដល់ថ្នាក់ដឹកនាំ និង ប្រជាជនកម្ពុជាទាំងមូលនូវការជូនពរឆ្នាំថ្មី ប្រកបដោយសុខភាពល្អបរិបូរណ៍ហើយនិង ទទួលបានជ័យជម្នះគ្រប់ប្រការ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា