បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយនៅព្រឹកនេះដើម្បីចូលជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

(ភ្នំពេញ)តបតាមការអញ្ជើ ញរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកសម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានឆ្នាំ ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមនិងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋ អាមេរិកដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើក ទី៤៥នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីនៅថ្ងៃទី១២-១៣ខែឧសភាឆ្នាំ២០២២ ។

នៅមុនពេលចេញដំណើរសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិ តាមបណ្តាញសង្គមហ្វេសបុកថាៈថ្ងៃនេះសម្តេច សុំលាបងប្អូនរយៈពេលខ្លីដើម្បីចូលរួមប្រជុំកិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិកតាមការអញ្ជើញរបស់ប្រធានាធិបតេយ្យអាមេ រិក។

សម្តេចតេជោបន្តថាៈសម្តេចត្រូវចូលរួមបំពេ ញការងារនេះឲ្យបានល្អក្នុងក្របខណ្ឌជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ ២០២២ និងជាសមាជិកអាស៊ានដែលសម្តេចត្រូវតែទទួល។

វាជាការលំបាកប៉ុន្តែយើងត្រូវតែទទួលដើម្បីប្រទេសជាតិនិងដើម្បីជាតិសាសនាព្រះមហា ក្សត្ររបស់យើង។

សម្តេចបន្តថានៅសហរដ្ឋអាមេរិកសម្តេ ចមានឱកាសដើម្បីបានជួបជាមួយនឹងបងប្អូនជនរួមជាតិផ្ទាល់របស់យើងនៅឯសហរដ្ឋអាមេរិក។

សម្តេចពិតជាផ្ដល់អាទិភាពសម្រាប់ជំនួបនៅថ្ងៃទី ១០ និង ១១ ឧសភា ស្អែកនេះ ដែលបានរង់ចាំទទួលខ្ញុំនៅទីនោះ។

បន្ទាប់មកសម្តេចនឹងធ្វើកិច្ចការតាមការរៀបចំរបស់ម្ចាស់ផ្ទះគឺរដ្ឋាភិបាលសហរដ្ឋអា មេរិកជាមួយនឹងវត្តមានរបស់ខ្ញុំក្នុង ឋានៈជាប្រធានអាស៊ានឆ្នាំ ២០២២ ក្រៅពីនោះក៏មានជំនួបផ្សេងៗទៀតដែលរាប់ទាំងមិត្តភក្កិបរទេសដែលសន្យាជួបគ្នានៅ

ទីក្រុងវ៉ាស៊ីនតោនហើយមានការជួបជាមួយនឹងក្រុមមិត្តភ័ក្កិដែលជាជនជាតិអាមេរិកដែលធ្លាប់ ធ្វើការងារជាមួយគ្នាផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា