បណ្តាញសង្គម

មេដឹកនាំប្រទេសអាស៊ាន ៣ ផ្ញើសាររំលែកមរណទុក្ខ​បងប្រុស​សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ យ៉ាងហោចណាស់ មានមេដឹកនាំប្រទេសសមាជិកអាស៊ាន ចំនួន ៣ បានផ្ញើសារដាច់ដោយឡែកពីគ្នា ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចូលរួមរំលែកមរណទុក្ខ ដែលបងប្អូនបង្កើតរបស់សម្តេចតេជោ គឺសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង។

នាយករដ្ឋមន្ត្រីទាំង ៣ប្រទេសនោះ រួមមាន៖ នាយករដ្ឋមន្ត្រីព្រុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសហាណាល់ បុលគីយ៉ាស់ នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក លី ស៊ានឡុង និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អ៊ីស្មាអែល សាប្រ៊ី យ៉ាកុប។

ដកស្រង់ពី៖ កោះសន្តិភាព