បណ្តាញសង្គម

កម្ពុជា-ថៃ ជួប​ពិភាក្សា​​ពី​សម្ព័ន្ធភាព​ទ័ព ស្ថាប័ន​​ស៊ីវិល ​និង​​សន្តិ​សុខ​តាម​​បន្ទាត់​​​ព្រំដែ​ន

ខេត្តបន្ទាយមានជ័យ ៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃលើកទី២៨រយៈពេល៣ថ្ងៃ ដោយលើកពិភាក្សាស្តីពីសម្ព័ន្ធភាពទ័ព ស្ថាប័នស៊ីវិល និងសន្តិសុខតាមបន្ទាត់ព្រំដែន ធ្វើឡើងចាប់ពីថ្ងៃទី០៩ ដល់១១ ខែឧសភា ឆ្នាំ២០២២ នៅខេត្តប្រាក់ជួបគីរីខ័ន្ធ ប្រទេសថៃ ។

ក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ជាប្រធានក្រុមលេខាគណៈកម្មាធិការព្រំដែនយោធភូមិភាគទី៥កម្ពុជា-ថៃ

ដែលបានចូលរួមពីកងកម្លាំងយោធភូមិភាគទី៥ជាច្រើនរូប និងភាគីថៃមានលោកឧត្តមសេនីយ៍ត្រី ប្រាក់ផុន គិតិយ៉ានសាប់ នាយសេនាធិការកងទ័ពភូមិភាគទី១ថៃជាប្រធានអង្គប្រជុំ។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនយោធភូមិកម្ពុជា-ថៃលើកទី២៨ ដែលមានរយៈពេល៣ថ្ងៃ នៅខេត្តប្រាក់ជួបគីរីខ័ន្ធ ប្រទេសថៃ គឺពិភាក្សាការងារសហប្រតិបត្តិការងារល្អរវាងកងកម្លាំងកម្ពុជា-ថៃ

និងសម្ព័ន្ធភាពកងទ័ព ស្ថាប័នស៊ីវិល និងសន្តិសុខព្រំដែន និងការអភិវឌ្ឍន៍ និងភាពរីកចម្រើនការងាររវាងកងកម្លាំងកម្ពុជា-ថៃ។សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនយោធភូមិកម្ពុជា-ថៃលើកទី២៨នឹងត្រូវបញ្ចប់នៅថ្ងៃទី១១

ខែឧសភា ក្រោមអធិបតីភាពឯកឧត្តម ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងលោកឧត្តមសេនីយ៍ទោ ស៊ុបសាន់ ណងប៊ូឡាង

មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ កិច្ចប្រជុំត្រូវបានធ្វើឡើងនៅកន្លែងលំហែកាយកងទ័ពជើងគោកថៃ ស្ថិតនៅសួនសុនប្រាដិផាត់ ខេត្តប្រាក់ជួបគីរីខ័ន្ធ ប្រទេស ថៃ ។

ដកស្រង់ពី៖ កោះសន្តិភាព