បណ្តាញសង្គម

លទ្ធផលនៃកិច្ចប្រជុំកំពូលពិសេស​អាស៊ាន-អាមេរិក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសកម្ពុជា ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក

ជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) ទីក្រុងវ៉ាស៊ីនតោន កាលពីព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ ហើយបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅវេលាម៉ោងប្រមាណជិត ៨យប់ ថ្ងៃអាទិត្យ ទី ១៥ ខែឧសភា ឆ្នាំ ២០២២។

នៅពេលទៅដល់ភ្លាម សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដែលបានអញ្ជើញមកស្វាគមន៍ ចំពោះវត្តមានរបស់សម្តេច និងសំណេះសំណាល

ប្រកបដោយក្តីសប្បាយរីករាយ និងកក់ក្តៅជាទីបំផុត។បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានជួបសន្ទនាដោយផ្ទាល់ជាមួយក្រុមវិភាគសង្គម, ជួបពិភាក្សាការងារជាមួយលោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក,

ជួបពិភាក្សាការងារជាមួយលោកជំទាវ ថាមមី ដាកវើក (Tammy Duckworth) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក, ជួបពិភាក្សាការងារជាមួយលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម,

ជួបពិភាក្សាការងារជាមួយលោក មីសែល ភីទ្រុសហ្សិលឡូ (Michael Petruzzello) ប្រធានក្រុមហ៊ុនទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication) ,

ជួបពិភាក្សាការងារជាមួយលោក ស្កុត ដេវីដ ផាវិន (Scott David Parven) តំណាងក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលផ្នែកច្បាប់របស់អាមេរិក ហើយទើបចូលកដល់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ កម្ពុជាថ្មី