បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន មិនប្តឹងឲ្យអាមេរិកចាប់វិធានការផ្លូវច្បាប់លើជនដែលគប់ស្បែកជើងនោះទេ,គឺទុកឲ្យអាមេរិកអនុវត្តន៍ទៅតាមច្បាប់របស់ខ្លួន

(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកជាសំណួរទៅកាន់រដ្ឋបាលលោកចូ បៃដិន ប្រ ធានាធិបតីអាមេរិកថា តើទង្វើលគប់ស្បែកជើងដោយមានការប៉ុនប៉ងយ៉ាងច្បាស់ និងមានផែនការបែបនេះតើសហរដ្ឋអាមេរិកចាត់ទុកថានេះជាសិទ្ធិ បញ្ចេ ញមតិឬជាអំពើហឹង្សា ។

សម្តេចតេជោបានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកជាប្រទេសបិតាប្រជាធិបតេយ្យ ,ប្រសិនជាអាមេរិកចាត់ទុកទង្វើគប់ស្បែក ជើងបែបនេះថាជាសិទ្ធិក្នុងការបញ្ចេញមតិនោះ,ទង្វើគប់ស្បែកជើងបែបនេះនឹងរីកផ្សាយពេញពិភពលោក,

រាប់ទាំងកម្ពុជាផងដែរ។ទោះបីយ៉ាងណាសម្តេច បានបញ្ជាក់ថាសម្តេចមិនប្តឹងឲ្យអាមេរិកចាត់វិធានការផ្លូវច្បាប់លើជនរូបនោះទេ,គឺទុកឲ្យអាមេរិកខ្លួនឯងជាអ្នកសម្រេចធ្វើយ៉ាងម៉េចជារឿងរបស់អាមេរិក ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងបែបនេះនៅក្នុងជំនួបជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នាព្រឹកថ្ងៃទី ១៧ ខែឧសភា នៅសាលសន្និ សីទជ្រផយចង្វារ រាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ដោយមានការពិចារណាទៅលើទិដ្ឋភាពច្បាប់និងនយោបាយសូម អ្នកកុំភ្លេចភាគីអាមេរិកខ្លួនឯងដែលជាអ្នកទទួលខុសត្រូវលើបញ្ហាសន្តិសុខផ្ទាល់ តើទង្វើគប់ស្បែកជើងបែបនេះដោយមានការប៉ុនប៉ងយ៉ាងច្បាស់ក្រឡែត តើសហរដ្ឋអាមេរិកចាត់ទុកថានេះជាសិទ្ធិបញ្ចេញមតិឬក៏ជាអំពើហឹង្សា? ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា៖«ខ្ញុំសុំបញ្ជូនសារដោយមានការពិចារណាទៅលើទិដ្ឋភាពច្បាប់និងនយោបាយ,សូមអ្នកកុំភ្លេចភាគីអាមេរិកខ្លួនឯងដែលជាអ្នកទទួលខុសត្រូវលើបញ្ហាសន្តិសុខតើទង្វើគប់បែបនេះដោយមានការប៉ុនប៉ងយ៉ាងច្បាស់ក្រឡែតតាមរយៈបទសម្ភាសន៍ដែលមានតាមទៅដល់ សេអ៊ូលមានរបៀបរៀបចំធ្វើយ៉ាងម៉េចដើម្បីឲ្យបានចូលជាការប៉ុនប៉ងហើយក៏បានធ្វើសកម្មភាពហើយដែរតើសហរដ្ឋអាមេរិកចាត់ទុកថានេះជាសិទ្ធិបញ្ចេ ញមតិឬក៏ជាអំពើហឹង្សា »។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖«ខ្ញុំបញ្ជូនសារនេះទៅកាន់រដ្ឋបាលអាមេរិក តែខ្ញុំមិនបានប្រដៅអាមេរិកទេ សង្ខឹមថាឯកអគ្គរដ្ឋទូតអាមេរិកនៅទីក្រុង ភ្នំពេញបញ្ជូនសារនេះទាំងស្រុងទៅរដ្ឋបាលសហរដ្ឋអាមេរិក,បើសិនជាអាមេរិកចាត់ទុកថារឿងនេះវាជាសិទ្ធិបញ្ចេញមតិប្រហែលជារឿងនេះនឹងកើតនៅគ្រប់ ប្រទេសទាំងអស់រាប់ទាំងកម្ពុជា ,អញ្ចឹងក្រុមដែលប្រឆាំងនឹងហ៊ុន សែន ទាំងប៉ុន្មានត្រៀមត្រូវក្បាលនិងស្បែកជើងទៅ»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានចាត់ទុករឿងនេះមិនមែនជារឿងតូចតាចទេហើយបានស្នើឲ្យសហរដ្ឋអាមេរិកគិតគូរឲ្យបានច្បាស់ បើចាត់ទុកជាសកម្ម ភាពហឹង្សា តាមរបៀបការវាយប្រហារដោយស្បែកជើងទៅជាសិទ្ធិបញ្ចេញមតិ នៅលើពិភពលោកនេះគ្មានច្បាប់ទម្លាប់ទៀតទេ ។

ហើយក៏នៅកម្ពុជាក៏គ្មាន ច្បាប់ទម្លាប់ដែរ គេបានដឹងថាអ្នកនៅទីក្រុងភ្នំពេញនេះអ្នកណាជាក្រុមនេះហើយអ្នកនឹងក៏ត្រៀមត្រូវក្បាលនិងស្បែកជើងដែរ ។

សម្តេចតេជោបន្តថានេះមិនមែនជាការគំរាមទេតែជាការវិភាគជូនទិដ្ឋភាពច្បាប់ភ្ជាប់តនឹងផ្លូវនយោបាយ ពិតហើយអ្នកនេះបានទទួលស្គាល់ថាបារមី ខ្ពស់គប់មិនត្រូវ ចុះបើដឹងបារមីខ្ពស់ដែរម៉េចក៏ប្រព្រឹត្ត? ។

សម្តេចតេជោបន្តថាឥឡូវអ្នកដទៃខ្ញុំសង្ស័យថាបងប្អូនយើងកំពុងកត់ឈ្មោះទុកអាអ្នកដែល ចាត់ទុកអាអ្នកគប់នេះជាវីរបុរស ។

សម្តេចបន្តថាអញ្ចឹងបើនៅអាមេរិកធ្វើបាននៅកម្ពុជាក៏អាចធ្វើបានដូចគ្នានេះគឺជាការឡងមួយដ៏ខ្ពស់ ហើយហានិ ភ័យខ្ពស់ណាស់ ។

សម្តេចបន្តថាសម្តេចបានសំណូមពរឲ្យបងប្អូនយើងអត់ធ្មត់តែក្រែងលោយើងគ្រប់គ្រងបងប្អូនមិនបានព្រោះកំហឹងឈឺចាប់របស់ពួក គេធំធេងពេក ។

សម្តេចបានធ្វើការបញ្ជាក់ទៀតថាៈ«ចាំ!ខ្ញុំមិនលើកទឹកចិត្តឲ្យមានអំពើហិង្សាណាមួយទេ ក្រុមអ្នកនៅអាមេរិកក្តី អ្នកនៅកម្ពុជាក្តីគឺខ្ញុំមិនឲ្យធ្វើសកម្មភាព អ្វីទាំងអស់ខ្ញុំមិនបានឲ្យក្រសួងការបរទេសធ្វើកំណត់ទូតទាមទារឲ្យអាមេរិកចាត់វិធានការផ្លូវច្បាប់ចំពោះជននេះទេ ។

ខ្ញុំគ្រាន់តែលើកឡើងមកវិភាគ ប៉ុណ្ណោះ ,ខ្ញុំមិនសុំឲ្យអាមេរិកចាត់វិធានការផ្លូវច្បាប់ចំពោះជននោះទេ ។

ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ទៅសហរដ្ឋអាមេរិកដែលគេចាត់ទុកថាជាប្រទេសបិតាប្រជា ធិបតេយ្យ និង និតិរដ្ឋថាបើអាមេរិកចាត់ទុកអំពើហឹង្សាបែបនេះជាសិទ្ធិបញ្ចេញមតិពេលនោះគឺចរន្តនៃការគប់ស្បែកជើងបែបនេះវានឹងកើតនៅគ្រប់ទី កន្លែងរាប់ទាំងនៅកម្ពុជាផងដែរ ។

ស្ដាប់ខ្ញុំឲ្យបានច្បាស់ខ្ញុំអត់បានទាមទារឲ្យអាមេរិកចាត់វិធានការផ្លូវច្បាប់ចំពោះជននោះទេ ។

ហើយការដែលខ្ញុំមិននិ យាយអ្វីមួយម៉ាត់គឺខ្ញុំចង់ដឹងថាតើអ្នកណាខ្លះដែលលើកជននេះថាជាវីរបុរសហើយក្រុមនេះជាក្រុមណាពិតប្រាកដ »។

សម្តេចតេជោបន្តក៏បានលើកឡើងផងដែរថា៖ភ្លាមនោះប្រសិនជាសម្តេចបណ្ដោយ,អ្នកដែលគប់សម្តេចនោះប្រាកដជាគ្រោះថ្នាក់ហើយ។

ព្រោះកុំភ្លេចថាក្រៅពីកម្លាំងអាមេរិកកម្លាំងរបស់យើងក៏នៅក្នុងចំណោមមនុស្សដែលគាំទ្រក៏អាចធ្វើសកម្មភាពបានភ្លាមៗ ។

សម្តេចបន្តថាវាជាភ័ព្វសំណាងរបស់ជននោះ ហើយពីព្រោះខ្លួនសម្តេចផ្ទាល់,ក្រសួងការបរទេសក៏មិនធ្វើសកម្មភាពអ្វីដែល។ សម្តេចបានឲ្យដឹងទៀតថាពេលនោះសម្តេចបានទទួលសំណូមពរទីក្រុងភ្នំពេញពីកម្លាំងបីសុំធ្វើបាតុកម្មប្រឆាំងនិងស្ថានទូតអាមេរិកនៅកម្ពុជាទាមទារអាមេរិកដោះស្រាយបញ្ហានេះ ។

ប៉ុន្តែសម្តេចបានប្រាប់មកទីក្រុងភ្នំពេញថាកុំឱ្យធ្វើអ្វីទាំងអស់ ។ សម្តេចបានបញ្ជាក់ថាហេតុអ្វីបានជាសម្តេចត្រូវប្រាប់បែប នេះ សម្តេចរំលឹកថាការពី ២០១៦ ក្នុងពេលដែលសម្តេចទៅទស្សនកិច្ចនៅប្រទេសបារាំងគេធ្វើបាតុកម្មប្រឆាំងនិងសម្តេចនៅទីនោះ, ពេលនោះប្រតិកម្ម នៅភ្នំពេញវ៉ៃអ្នកតំណាងរាស្ត្រ,សម្តេចបន្តថាសម្តេចមានការព្រួយណាស់បញ្ហានេះ,

ហេតុនេះហើយបានជាសម្តេចបញ្ជាមកឲ្យគ្រប់គ្រងសភាពការណ៍ភ្លាមៗដោ យមិនធ្វើអ្វីទាំងអស់គឺនៅទីនោះក៏មិនឲ្យធ្វើអីនៅភ្នំពេញមិនឲ្យធ្វើអ្វី ហើយអ្នកគប់សម្តេចត្រូវបានគេចាត់ទុកជាវីរៈបុរស ។

សម្តេចតេជោក៏បានលើកឡើងផងដែរថាសម្តេចក៏ចង់ដឹងដែរថាអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលតែងតែជំំទាស់នឹងអំពើហិង្សាតើគេធ្វើជាសេចក្តីថ្លែងការណ៍បែបណាពួកគេនៅស្ងាត់ជ្រងំហើយថ្ងៃនេះជួនកាលគេអាចនិយាយថាយើងកំពុង

បំផុសហឹង្សានៅពេលដែលយើងនិយាយពីទិដ្ឋភាពផ្លូវច្បាប់តភ្ជាប់និងផ្លូវនយោបាយហើយសម្តេចគ្មានសំណូមពរណាមួយឲ្យអាមេរិកដាក់ទោសជននោះទេ,ហើយសម្តេចមានកង្វល់ថាប្រសិនជាអាមេរិកដាក់ទោសជននោះ ឲ្យជាប់ទោស,ម្នាក់នេះក៏ស្ថិតនៅក្នុងសំណុំរឿងបណ្ដេញចេញពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា។

បើមកជាន់ដីកម្ពុជាហើយគឺគ្រោះថ្នាក់ហើយយើងការពារបានតែពេលថ្ងៃទេ យើងមិនអាចឲ្យទៅរស់នៅសណ្ឋាគារផ្កាយប្រាំ ហើយការពារមួយជីវិតឯកណា ,សម្តេចមានកង្ខល់កន្លែងនឹងហើយសម្តេចក៏មានកង្វល់ថែម ទាំងអ្នកដែលដាក់ពិន្ទុឱ្យជននេះជាវីរបុរសទៀត ។

សម្តេចតេជោបន្តថាក្នុងឋានៈជាអ្នកគ្រប់គ្រងប្រទេសដែលបានខិតខំឲ្យប្រទេសបានរស់បានសុខតាំង ពីការចាប់ផ្ដើមរហូតមកដល់ពេលនេះដែលកូវីដ១៩វាយលុកការពារជីវិតប្រជាជនខ្ញុំមិននឹកស្មានសោះ ។

ប៉ុន្តែតាមការស្មានរបស់សម្តេចមិនមែនសហរដ្ឋអាមេរិកមិនយកចិត្តទុកដាក់នោះទេ,គេកំពុងធ្វើការស៊ើបអង្កេតហើយលើរឿងនេះប៉ុន្តែគ្រាសមម្តេចគ្រាន់តែពន្យល់ចំពោះសាធារណជនឬក៏អាចពន្យល់ជាការរំលឹករដ្ឋការអាមេរិកថាសម្តេចមិនទាមទារឲ្យដាក់ទោសជននោះទេ,ប៉ុន្តែច្បាប់អាមេរិកធ្វើយ៉ាងម៉េចជារឿងរបស់អាមេរិក ។

សម្តេចតេជោក៏បានរំលឹកថាចាំទេលោកប្រធានាធិបតីអាមេរិក បូស ពេលដែលគេគប់ស្បែកជើងទៅលើគាត់នៅប្រទេសអ៊ីរ៉ាក់គាត់បានប្រាប់ថាកុំយក ទោសជននោះអី ។

ក៏ប៉ុន្តែខាងអ៊ីរ៉ាក់គេថាអត់បានទេគឺត្រូវដាក់ទោសតាមច្បាប់ហើយបានកាត់ទោសជាប់គុក៣ ឆ្នាំ។

សម្តេចបន្តថាសម្តេចក៏ធ្វើដូចករណី ប្រធានាធិបតីបូសដែរ ខ្ញុំមិនទាមទារឲ្យអាមេរិកដាក់ទោសម្នាក់នេះទេ ប៉ុន្តែច្បាប់របស់អាមេរិកយ៉ាងណានោះគឺវាអាស្រ័យអាមេរិកតែប៉ុណ្ណោះឯង។

បើអា មេរិកចាត់ទុកថាការយកស្បែកជើងគប់ក្បាលគេជាសិទ្ធិបញ្ចេញមតិយើងគ្រាន់តែជម្រាបទៅរដ្ឋបាលអាមេរិកវិញថារឿងបែបនេះកើតនៅកម្ពុជាកុំបន្ទោស កម្ពុជា។

សម្តេចសង្ឃឹមថាទូតអាមេរិចនៅកម្ពុជាស្ដាប់បាន,បងប្អូនខ្មែរនៅអាមេរិកក៏ស្ដាប់បាន,អ្នកប្រព្រឹត្តក៏ស្ដាប់បានហើយអ្នកដែលទៅសុំធ្វើសម្ភាសន៍ក៏ស្ដាប់បាន,

វិទ្យុនានាយកសំឡេងសម្តេចទៅចាក់សុំកុំបំភ័ន្ត។ទូរទស្សន៍នានាក៏គួរតែកាត់ខ្លឹមសារនៅកន្លែងនេះយកមកផ្សាយដើម្បីកុំឲ្យគេបំភាន់សម្តេចមិនទាមទារឲ្យអាមេរិកដាក់ទោសជននោះទេ,ក៏ប៉ុន្តែច្បាប់អាមេរិកយ៉ាងណានោះគឺទុកឲ្យអាមេរិកជាអ្នកសម្រេច។អាមេរិកចាត់ទុកថាការយកស្បែក

ជើងគប់ក្បាលគេជាសិទ្ធិបញ្ចេញមតិ,ករណីនេះវានឹងក្លាយទៅជាករណីរាលដាលនៅប្រទេសដទៃហើយក៏មាននៅកម្ពុជាដែរ។

សម្តេចតេជោក៏បានប្រាប់ក្រុមអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមានការប្រយ័ត្នប្រយែងទៅលើការធ្វើអត្ថាធិប្បាយរបស់ខ្លួន ព្រោះនៅប្រទេសកម្ពុជាកំពុ ងខឹងសម្បារយ៉ាងខ្លាំងត្រៀមតែនឹងផ្ទុះទេ។ដូច្នេះសូមឲ្យមានការប្រុងប្រយ័ត្នក្នុងការធ្វើអត្ថាធិប្បាយណាមួយសម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជា។ ស

ម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបញ្ចាក់ផងដែរថា៖សុវត្តិភាពរបស់សម្តេចនៅលើទឹកដីអាមេរិកគឺជាការទទួលខុសត្រូវរបស់រដ្ឋបាលអាមេរិកទាំងអស់ ព្រោះរាប់តាំងពីអង្គរក្ស តាំងពីការបើកបរ ការបើកទ្វារឡាន ។

សម្តេចក៏បានសរសើរចំពោះការការពារសន្តិសុខរបស់សហរដ្ឋអាមេរិកគឺល្អ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា