បណ្តាញសង្គម

អំណោយសម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ចូលរួម​រំលែក​ទុក្ខ​បុណ្យស.ព​ឪពុក​ម្ដាយ​តារាចម្រៀង សុវត្ថិ​ឌី ធា​រិ​កា

រាជធានីភ្នំពេញ ៖ អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកទៅចូលរួមរំលែកទុក្ខ ដល់ពិធីបុណ្យស.ពឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ ។

គួររំលឹកថា រន្ឋ.ត់ចិត្ត! ម្តាយឪពុកតារាចម្រៀង សុវត្ថិឌី ធារិកា បាត់បង់ជីវិតត្រឹមមួយប៉ប្រិចអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ត្រូវបាននាំយកទៅចូលរួមរំលែកទុក្ខនៅវេលាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២

តាមរយៈឯកឧត្តមឌួង អេលីត នាយកពិធីការ កាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានខណ្ឌផងដែរ ដែលពិធីបុណ្យស.ព ប្រព្រឹត្តទៅនៅក្នុងវត្តសង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះដែរ ឯកឧត្តមបានសម្តែងនូវក្តីរន្ធត់អាណិតអាសូរ ហើយបានចូលរួមសោកស្តាយបំផុតនូវការបាត់បង់មនុស្សជាទីស្រឡាញ់ និង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃស.ព ។

ស្ថិតក្នុងសមាណទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម បានប្រគល់ជូននូវសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារ ។

ឯកឧត្តមសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកទាំង២ឆាប់បានចាប់កំណើតសាជាថ្មី ។

អំណោយដែលត្រូវប្រគល់ជូនក្នុងការរំលែកមរណទុក្ខ រួមមាន ៖ អង្ករចំនួន៤បាវ , ទឹកក្រូច ៥កេស , មី៥កេស រួមទាំងថវិកាចំនួន ២០លានរៀលផងដែរ ។

សូមបញ្ជាក់ថា ឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ដែលបានបាត់បង់ជីវិតកាលពីរសៀលថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តនៅឯស្រុកឆែប ខេត្តព្រះវិហារ ៕

ដកស្រង់ពី៖ កោះសន្តិភាព