បណ្តាញសង្គម

ប្រធាន, អនុប្រធាន និងសមាជិក គ.ជ.ប ត្រូវបានព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្ន សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ គ.ជ.ប បានបញ្ជាក់ថា ក្រៅពីប្រធាន ដែលត្រូវបានព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្នហើយនោះ អនុប្រធាន និងសមាជិក សរុបទាំងចំនួន៩រូប ក៏ត្រូវបានព្យួរសិទ្ធិបោះឆ្នោតដូចគ្នានេះដែរ។

សេចក្ដីសម្រេចដដែលបានឲ្យដឹងថា អ្នកដែលត្រូវបានព្យួរសិទ្ធិបោះឆ្នោតទាំង៩នាក់រួមមាន៖

*ទី១៖ លោក ប្រាជ្ញ ចន្

ឌ *ទី២៖ លោក នុត សុខុម

*ទី៣៖ លោក មាន សទិ

*ទី៤៖ លោក ឌឹម សុវណ្ណារុំ

*ទី៥៖ លោក ឌុច សុន

*ទី៦៖ លោក ហ៉ីង ធិឫទ្ធិ

*ទី៧៖ លោក ឯម សុផាត

*ទី៨៖ លោក ហ៊ែល សារ៉ាត់

*ទី៩៖ លោក ហង្ស ពុទ្ធា។

បន្ថែមលើសេចក្តិសម្រេចរបស់ខ្លួន លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តថា «ការសម្រេចព្យួរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្នប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប នេះ គឺធ្វើឡើងតាមច្បាប់ស្តីពីការបង្កើតស្ថាប័ន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាអព្យាក្រឹត្យភាព ហើយប្រធាន អនុប្រធាន និងសមាជិកទាំង៩រូប ក្រោយពេលឈប់តួនាទី សមាជិក គ.ជ.ប រយៈពេល២ឆ្នាំ គឺមិនអនុញ្ញាតឱ្យចូលធ្វើសកម្មភាពនយោបាយជាមួយគណបក្សណាមួយនោះទេ»។

អ្នកនាំពាក្យរូប នេះ បានបញ្ជាក់ថា «ដោយឡែកព្រះមហាក្សត្រ និងសម្តេចម៉ែទ្រង់មានសិទ្ធិ ប៉ុន្តែព្រះអង្គទាំងពីរ ទ្រង់ក៏មិនយាងទៅបោះឆ្នោតដែរ»។

គួរជម្រាបថា ការព្យួរសិទ្ធិបោះឆ្នោត ប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងដើម្បីធានាដល់អព្យាក្រឹត្យដល់ដំណើការ នៃការបោះឆ្នោត៕

ដកស្រង់ពី៖ Fresh News