បណ្តាញសង្គម

​ចុះ​កិច្ចព្រមព្រៀង ប្រគល់​-​ទទួល​សួន​ដើមឈើ នៅ​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានសួន ដើមឈើ មួយកន្លែង ដែលមានទីតាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន។

លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) និង លោក ហុក ហូរលីម នាយករង រដ្ឋបាលសាលារាជធានីភ្នំពេញ ជាអ្នកចុះហត្ថលេខា លើកិច្ចព្រមព្រាង ស្តីពីការប្រគល់និងទទួល សួនដើមឈើនេះ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថាៈ រដ្ឋបាលរាជធានីភ្នំពេញ ពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយក្រៃលែង ដោយបានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការប្រគល់

និងទទួលសួនដើមឈើ មានទីតាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។បើតាមការឱ្យដឹងពីសាច់ញាតិ របស់លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ថាៈ លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) គាត់ស្រឡាញ់កម្ពុជា ហើយក៏ស្រឡាញ់ធម្មជាតិដែរ ។

ដោយជា ប្រទេសសំបូរព្រៃឈើ ហើយមិនចង់ឱ្យភ្នំពេញ បាត់បង់ដើមឈើ ចង់ឱ្យក្រុង មានសួនច្បារ ដែលអ្នកនៅទីក្រុង អាចមកលេងបាន

ទើបលោកខិតខំបង្កើតសួននេះឡើង ដែលបុគ្គលតែម្នាក់ ឯង មិនអាចបន្តគ្រប់គ្រងបាន ហើយគឺស្ថិតនៅក្រោមបរិស្ថានមួយ ដែលត្រូវបានគ្រប់គ្រង ដូចនេះទើបត្រូវប្រគល់ជូនដល់ សាលារាជធានីភ្នំពេញ។

លោកសូមឱ្យបន្តរក្សាសួននេះ ឱ្យបានស្អាតល្អ ក្នុងបរិយាកាស ដ៏សែនមនោរម្យ។

ក្នុងពិធីនេះ ក៏មានការស្មឹងស្មាធ ១នាទី ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ដែលជាម្ចាស់ដីនេះ និងជាស្វាមីរបស់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា