បណ្តាញសង្គម

អតីតអ្នកកាសែតសម័យលន់នល់ តស៊ូ និងលះបង់ច្រើន សម្រាប់សង្គមជាតិ

ការឈឺចាប់ពីអតីតកាលដែលលោកអ៊ុំ គង់ វន នៅចងចាំមិនភ្លេចកាលពីរបបវាលពិឃាត ដែលគេបម្រុងយកទៅសម្លាប់ចោល តែជីវិតថ្លៃ លោកអ៊ុំបានគេចរួចផុតពីសេចក្តីស្លាប់។លោកអ៊ុំ គង់ វន ជាអតីតអ្នកកាសែត kyodo នាសម័យ លន់នល់

បានបញ្ជាក់ថា ជាអ្នកកាសែតក្នងការទៅយកព័ត៌មានខ្ញុំបានចូលទៅតំបន់ជម្លោះ ពេជ្រនិល រវាងខ្មែរក្រហមនិងវៀតវៀតណាម ហើយអ្នកកាសែតខ្ញុំមានគ្នា៣ទៅ៤នាក់ទៀត រួមទាំងបរទេស ក្រោយពីគេដឹងហេតុការណ៍ថា យើងជាអ្នកសែត វៀតណាមក៏បានដោះលែងពួកខ្ញុំវិញ ពេលនោះជីវិតខ្ញុំដូចបានកើតម្ដងទៀត។

លោកអ៊ុំបន្តថា ក្រោយមកក្រុមគ្រួសាររបស់ខ្ញុំក៏បានចាកចេញទៅរស់នៅប្រទេសជប៉ុនក្នុងឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤។ ក្រោយលេចឮថា មាតុភូមិកម្ពុជាបានល្អប្រសើរវិញហើយ នៅឆ្នាំ១៩៩៣ លោកអ៊ុំបានចាប់ផ្ដើមបង្កើតអង្គការមូលនិធិខ្មែរជំនួយការសិក្សាមួយ នៅប្រទេសខ្មែរ។

គួររំលឹកឡើងវិញថា ទោះបីការរស់នៅប្រទេសជប៉ុនក្តី ប៉ុន្តែនៅឆ្នាំ១៩៩៣ លោក គង់ វន បានមកកម្ពុជាដើម្បីបង្កើតអង្គការមូលនិធិខ្មែរជួយការសិក្សា។

នៅឆ្នាំ១៩៩៥ដល់ឆ្នាំ១៩៩៧ លោកអ៊ុំបានសរសេរសៀវភៅរឿងមួយដែលទាក់ទងទៅនឹងការឈឺចាប់ក្នុងរបបវាលពិឃាត ហើយក៏មានការគាំទ្រពីបណ្តាសប្បុរសជននៅប្រទេសជប៉ុនបានជួយបោះពុម្ពសៀវភៅ រឿងនេះចំនួន២លើក ដោយប្រើរយៈពេលសរសេរ១ឆ្នាំ៤ខែទើបចប់ និងបន្តសរសេរសៀវភៅរឿងមួយទៀត គឺរឿង(ធ្វើពលីកម្មដើម្បីជាតិខ្មែរ)។

លោកអ៊ុំបញ្ជាក់ថា បន្ទាប់ពីអនុនិងវិទ្យាល័យមិត្តភាពខ្មែរជប៉ុនត្រូវបានបង្កើតឡើងនៅឆ្នាំ1999 អាគារសិក្សាត្រូវបានកែលម្អរ ដែលឧបត្ថម្ភដោយសប្បុរសជនជប៉ុនគ្រប់ទិសទី ហើយក្នុង ខេត្ត ព្រៃវែង មានអនុវិទ្យាល័យចក្រី អង្គការ ស៊េព្វសង់១ ខ្នង .J H P ជួយ១ខ្នង។

និងអនុវិទ្យាល័យ ប្រធាតុ អង្គការស៊េព្វសង់ជួយបាន ១ ខ្នង អង្គការJ.H.P ជួយសង់១ខ្នង និង អង្គការ school Aid japan ជួយសង់១ខ្នង។ ហើយអង្គកាស៊េព្វ សង់ បានសាងសង់សាលាបឋមសិក្សាសំពោង 1 ខ្នង និង អង្គការJ H P ជួយសង់ 1ខ្នង និង បឋមសិក្សា ព្រៃទ័ពដោយអង្គការសេ៊ព្វសង់ 1 ខ្នង។

ជាមួយគ្នានេះដែរនៅក្នុងអនុនិងវិទ្យាល័យមិត្តភាព ខ្មែរ ជប៉ុន មានអគារ សិក្សា ៥បន្ទប់ ១ខ្នង 6 បន្ទប់ និង 7 បន្ទប់ ១ ខ្នង 8 បន្ទប់ ១ ខ្នង នឹង 10 បន្ទប់ ១ខ្នង ផងដែរ។

រួមសេចក្តីមកអង្គការ ស៊េព្វសង់ C E A F សង់បាន 9 ខ្នង និង អង្គការ ជប៉ុនជួយសង់ 5 បន្ទប់ សរុបទាំងអស់ 14 ខ្នង។

ដូច្នេះក្នុងមួយជីវិតរបស់ លោកអ៊ុគង់វន គឺ ធ្វើអ្វីៗ ដើម្បីជាតិខ្មែរ កូន ខ្មែរនិងដើម្បីយកទៅឲ្យសាលារៀនតែប៉ុណ្ណោះ។លោក កុ សល

ដែលជាជំនួយការរបស់លោកអ៊ុំ គង់ វន បានបញ្ជាក់ឱ្យដឹងដែរថា ក្នុង១ឆាកជីវិតរបស់លោកអ៊ុំ គង់ វន គឺគាត់ជាជនជាតិខ្មែរម្នាក់ដែលលះបង់គ្រប់បែបយ៉ាង គឺ ដើម្បីប្រទេសជាតិ និងកូនខ្មែរ។

ទោះបីគាត់ធ្លាប់បានទៅរស់នៅប្រទេសជប៉ុនក្តី តែគាត់មានឆន្ទ:មិនភ្លេចដើមកំណើត ជាជនជាតិខ្មែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី