បណ្តាញសង្គម

អភិបាលខេត្ត​ព្រះសីហនុ ប្រគល់​អគារ​តេ​ជោ ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ឱ្យ​មន្ទីរពេទ្យ​ខេត្ត បើក​ប្រើប្រាស់​ព្យាបាល​ជំងឺ​ទូទៅ​

ភ្នំពេញៈ អគារតេជោព្យាបាលជំងឺកូវីដ-១៩ ដែលសាងសង់ឡើង ដោយរដ្ឋបាលខេត្តព្រះសីហនុ ក្រោយពីមានការឯកភាព ជាគោលការណ៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយប្រើប្រាស់ថវិកា បានមកពីជំនួយសប្បុរសជន បានសាងសង់រួច រួមទាំងបំពាក់សម្ភារៈបរិក្ខាពេទ្យ ហើយផងនោះ ត្រូវបានប្រកាសដាក់ ឱ្យប្រើប្រាស់ ដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងប្រគល់ឱ្យទៅមន្ទីរពេទ្យ ខេត្តព្រះសីហនុ ទទួលខុសត្រូវបន្ត។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងថាៈ អគារតេជោព្យាបាល ជំងឺកូវីដ-១៩ នេះ រដ្ឋបាលខេត្ត បានចាប់ផ្ដើមសាងសង់ ក្រោយពីមានការឯកភាពជា

គោលការណ៍ពី សម្តេចតេជោ នៅអំឡុងពេលជំងឺកូវីដ-១៩ ផ្ទុះខ្លាំង កន្លងទៅ ដោយប្រើប្រាស់ ថវិកា បានមកពីសប្បុរសជន សម្រាប់ព្យាបាលអ្នជម្ងឺកូវីដ-១៩ តែពេលនេះ មិនមានជម្ងឺកូវីដ-១៩ ឆ្លងថ្មីទេ

ទើបរដ្ឋបាលខេត្ត បានសម្រេចប្រគល់ឱ្យទៅ មន្ទីរពេទ្យខេត្ត សម្រាប់ប្រើប្រាស់ ក្នុងការព្យាបាលជំងឺទូទៅ និងមួយផ្នែក សម្រាប់សម្ភព ដើម្បីបញ្ចប់ការឆ្លងទន្លេ នៅតាមដងផ្លូវសាធារណៈ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា ក្រោយពីដាក់ឱ្យដំណើរការអគារតេជោ ព្យាបាលជំងឺកូវីដ-១៩ ប្រជាពលរដ្ឋ ខេត្តព្រះសីហនុ នឹងមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកនេះ កាន់តែមានភាពងាយស្រួល។

អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ មានកម្ពស់មួយជាន់ គ្រឹះសសរបេតុង ដំបូលប្រក់ស័ង្កសី នៅក្នុងបរិវេណ មន្ទីរពេទ្យបង្អែក

ខេត្តព្រះសីហនុ មានទទឹង ៣៣,៤ ម៉ែត្រ បណ្តោយ ៩០,៦ ម៉ែត្រ ដាក់បានគ្រែ សរុប ២២៩ គ្រែ ក្នុងនោះ

គ្រែអ្នកជំងឺស្រាល ១៤៣ គ្រែ អ្នកជំងឺធ្ងន់ ៥៧ គ្រែ និងសង្គ្រោះបន្ទាន់ ២៩ គ្រែ។

នៅក្នុងបន្ទប់ធំទូលាយ មានបំពាក់នូវឧបករណ៍ជំនួយដង្ហើម សម្រាប់ជួយសង្គ្រោះ អាយុជីវិតអ្នកជំងឺ និងមានលក្ខណៈទំនើបទាន់សម័យ៕

ដកស្រង់ពី៖ រស្មីកម្ពុជា