បណ្តាញសង្គម

សិក្ខាសាលា​តម្រង់ទិស​ស្ពី​ពី​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ដំណើរការ​បង្រៀននិង​រៀន​

ភ្នំពេញ៖បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំសិក្ខាសាលាតម្រង់ទិសស្ពីពីប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងដំណើរការបង្រៀន និងរៀន (LMS) ដល់បុគ្គលិកសិក្សា ដើម្បីត្រៀមដាក់ឲ្យអនុវត្តនៅពេលខាងមុខឆាប់ៗនេះ ក្នុងទិសដៅគាំទ្រដល់ការសិក្សាតាមរយៈបច្ចេកវិទ្យាអប់រំ។

សិក្ខាសាលាតម្រង់ទិសកាលពីពេលថ្មីៗកន្លងមកនេះ ផ្តោតសំខាន់លើការណែនាំពីរចំណុចធំៗ រួមមានការប្រើប្រាស់មុខងារមណ្ឌលធនធាន និងមុខងារ My classes ដើម្បីបុគ្គលិកសិក្សាទទួលបានបទពិសោធន៍ និងភាពស្ទាត់ជំនាញមុននឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

សូមជម្រាប់ថាការណែនាំពីរបៀបប្រើប្រាស់មណ្ឌលធនធានដែលមានមុខងារជាកន្លែងផ្ទុករាល់ប្រភពឯកសារមេរៀន លំហាត់ កិច្ចការផ្សេងៗរបស់សិស្សដែលគ្រូបង្រៀន បានរៀបចំ និងចងក្រងឡើង ដើម្បីចែករំលែក និងជួយសម្រួលដល់ផ្នែកសិក្សាធិការ ហើយក៏អាចអនុញាតិឲ្យគ្រូបង្រៀន

និងបុគ្គលិកសិក្សាគ្រប់សាខានៃបណ្តាញគ្រឹះ ស្ថានវេសឡាញ អេឌ្យូខេសិនគ្រុប អាចយកមកប្រើប្រាស់បានក្នុងការបង្រៀននិងប្រឡងផងដែរ។បន្ថែមពីនេះមុខងារនេះក៏បានជួយសម្រួលដល់ការងាររបស់គ្រូ បង្រៀនមួយផ្នែក និងផ្តល់ពេលវេលាច្រើនសម្រាប់គ្រូបង្រៀនក្នុងការច្នៃប្រឌិតវិធីសាស្ត្របង្រៀន និងស្វែងរកប្រភពមេរៀនថ្មីៗបន្ថែមទៀត។

ចំណែឯមុខងារ My Classes នឹងជួយបង្កើនភាពងាយស្រួលសម្រាប់គ្រូបង្រៀនក្នុងការបញ្ចូនកិច្ចការសិស្ស ហើយសិស្សក៏អាចផ្ញើរកិច្ចការនោះត្រឡប់មកវិញ បន្ទាប់បំពេញរួចរាល់ និងជួយភ្ជាប់ទំនាក់ទំនងកាន់តែរហ័សរវាងគ្រូបង្រៀន និងសិស្សផងដែរ។

មុខងារនេះក៏អាចជួយគ្រូបង្រៀនរៀបចំការប្រឡងប្រចាំសប្តាហ៍ ប្រចាំខែ និងឆមាសបានយ៉ាងងាយស្រួលប្រកបតម្រាភាព តាមរយៈប្រព័ន្ធកំណែដោយស្វ័យប្រវត្តិ លើកលែងតែវិញ្ញាសារសំណេរប៉ុណ្ណោះ។

សូមបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងដំណើរការបង្រៀន និងរៀន(LMS) គឺជាប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិចដ៍មានប្រសិទ្ធភាព សម្រាប់ជួយសម្រួលដល់ការបង្រៀន និងរៀន ការទំនាក់ទំនងអនឡាញរវាងគ្រូ-សិស្សផ្តល់

និងទទួលកិច្ចការសាលា ឯកសារសម្រាប់ការសិក្សា ការរក្សាទុកឯកសារបង្រៀន ប្រព័ន្ធវាយតម្លៃការសិក្សាអនឡាញរក្សា ទុក និងអាចមើលរបាយការលទ្ធផលសិក្សាដោយខ្លួនឯងនិងប្រព័ន្ធស្វ័យសិក្សា និងស្វ័យវាយតម្លៃផងដែរ ។

គួររំលឹកថា ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបបានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអប់រំក្នុងស្រុក និងក្រៅប្រទេស ក្នុងទិសដៅអភិវឌ្ឍបច្ចេកវិទ្យាអប់រំរួមមាន ប្រព័ន្ធគ្រប់គ្រងសាលារៀន(SMS)ប្រព័ន្ធគ្រប់គ្រងការបង្រៀននិងរៀន(LMS)

និង អ៊េបចល័តសាលារៀន(Mobile School App)។ប្រព័ន្ធបច្ចេកវិទ្យាទាំងនេះគឺជានវា នុវត្តន៍ថ្មីមួយរបស់បណ្តាញសាលារៀនវ៉េស្ទឡាញន៍

និងសាលារៀនណត្សឡាញន៍ក្នុងចូលរួមចំណែកអភិវឌ្ឍនិងពន្លឿនវិស័យបច្ចេកវិទ្យាអប់រំនកម្ពុជាឲ្យរីចម្រើនបន្ថែម ទៀត ដូចបណ្តាប្រទេសនានាលើពិភពលោក៕

ដកស្រង់ពី៖ រស្មីកម្ពុជា