បណ្តាញសង្គម

មេសហជីព អំពាវនាវដល់កម្មករ-កម្មការិនី នៅតាមបណ្ដារោងចក្រ-សហគ្រាសទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

មេសហជីព បានអំពាវនាវដល់កម្មករ-កម្មការនី នៅតាមបណ្ដារោងចក្រ-សហគ្រាសទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ការអំពាវនាវនេះ គ្រាដែលការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ពោលគឺនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះតែម្ដង។

លោក ឡុង សុផាត ប្រធានសហភាពសហជីព យុវជនការពារសិទ្ធិកម្មករកម្ពុជា តាមរយៈសេចក្ដីអំពាវនាវរបស់ខ្លួន បានលើកឡើងថា ដោយការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥

នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២ ចាប់ផ្ដើមពីម៉ោង ៧ និង០០នាទីព្រឹក រហូតដល់ម៉ោង ៣ និង០០នាទីរសៀល កាន់តែខិតជិតមកដល់ហើយ។ហេតុដូច្នេះលោក ឡុង សុផាត ប្រធានសហភាពសហជីព

យុវជនការពារសិទ្ធិកម្មករកម្ពុជា សូមអំពាវនាវដល់ថ្នាក់ដឹកនាំ បុគ្គលិក សមាជិក-សមាជិកា សហភាពសហជីព និងបងប្អូនកម្មករ-កម្មការនី គ្រប់បណ្ដារោងចក្

រ-សហគ្រាសទាំងអស់ មេត្តាចូលរួមបំពេញកាតព្វកិច្ចនយោបាយ ក្នុងនាមប្រជាពលរដ្ឋល្អ ដោយត្រូវអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងរៀបចំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតចាំបាច់មួយចំនួនផងដែរ៕

ខាងក្រោមនេះ ជាសេចក្ដីអំពាវនាវរបស់សហភាពសហជីព យុវជនការពារសិទ្ធិកម្មករកម្ពុជា៖

ដកស្រង់ពី៖ កម្ពុជាថ្មី