បណ្តាញសង្គម

មក​ដឹង​ប្រាក់​បេសកកម្ម ពេល​ថ្នាក់​ដឹកនាំ​កំពូលៗ​​ចេញ​ទៅ​ក្រៅ​ប្រទេស​ម្តងៗ

គណៈប្រតិភូដែលបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ឬក្រសួងស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងទទួលបានប្រាក់បេសកកម្មពេលចេញទៅបំពេញការងារនៅក្រៅប្រទេស។

ប្រាក់បេសកកម្មត្រូវបានកំណត់ជា ៦ ប្រភេទ តាមមុខតំណែងក្នុងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិដូចខាងក្រោម៖ ប្រភេទ ក១៖

– ឧបនាយករដ្ឋមន្រ្តី

– ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានស្ថាប័ន ឬអង្គភាព ដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ ដែលបំពេញបេសកកម្មក្នុងឋានៈជាប្រធានគណៈប្រតិភូ។

ប្រភេទ ក២៖ – ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានស្ថាប័ន ឬអង្គភាព ដែលបំពេញបេសកកម្មក្នុងឋានៈជាសមាជិកគណៈប្រតិភូ

– រដ្ឋលេខាធិការ និងមន្ត្រីរាជការសាធារណៈដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ។

ប្រភេទ ខ៖ -អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធានក្រុមប្រឹក្សារាជធានីខេត្តអភិបាលនៃគណៈអភិបាលរាជធានីខេត្ត និងមន្ត្រីរាជការសាធារណៈដែលមានឋានៈនិងបុព្វសិទ្ធិស្មើមុខតំណែងនេះ។

ប្រភេទ គ៖ -អគ្គលេខាធិការរង អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន សមាជិកក្រុមប្រឹក្សារាជធានីខេត្ត អភិបាលរងរាជធានីខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងមន្ត្រីរាជការសាធារណៈដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ។

ប្រភេទ ឃ៖ -អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យថ្នាក់រដ្ឋបាលកណ្តាលនិងថ្នាក់រដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អភិបាលរងក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីរាជការសាធារណៈដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ។

ប្រភេទ ង៖ -មន្ត្រីរាជការសាធារណៈ មន្ត្រីជាប់កិច្ចសន្យា ទាំងនៅរដ្ឋបាលថ្នាក់ជាតិ ទាំងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងជំនួយការហិរញ្ញវត្ថុនៃរដ្ឋបាលឃុំសង្កាត់។វ គណៈប្រតិភូដែលបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ឬក្រសួងស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងទទួលបានប្រាក់បេសកកម្មពេលចេញទៅបំពេញការងារនៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ប្រាក់បេសកកម្មត្រូវបានកំណត់ជា ៦ ប្រភេទ តាមមុខតំណែងក្នុងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិដូចខាងក្រោម៖

ប្រភេទ ក១៖ – ឧបនាយករដ្ឋមន្រ្តី – ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានស្ថាប័ន ឬអង្គភាព ដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ ដែលបំពេញបេសកកម្មក្នុងឋានៈជាប្រធានគណៈប្រតិភូ។

ប្រភេទ ក២៖ – ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានស្ថាប័ន ឬអង្គភាព ដែលបំពេញបេសកកម្មក្នុងឋានៈជាសមាជិកគណៈប្រតិភូ – រដ្ឋលេខាធិការ និងមន្ត្រីរាជការសាធារណៈដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ។

ប្រភេទ ខ៖ -អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធានក្រុមប្រឹក្សារាជធានីខេត្តអភិបាលនៃគណៈអភិបាលរាជធានីខេត្ត និងមន្ត្រីរាជការសាធារណៈដែលមានឋានៈនិងបុព្វសិទ្ធិស្មើមុខតំណែងនេះ។

ប្រភេទ គ៖ -អគ្គលេខាធិការរង អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន សមាជិកក្រុមប្រឹក្សារាជធានីខេត្ត អភិបាលរងរាជធានីខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងមន្ត្រីរាជការសាធារណៈដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ។

ប្រភេទ ឃ៖ -អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យថ្នាក់រដ្ឋបាលកណ្តាលនិងថ្នាក់រដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អភិបាលរងក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីរាជការសាធារណៈដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះ។

ប្រភេទ ង៖ -មន្ត្រីរាជការសាធារណៈ មន្ត្រីជាប់កិច្ចសន្យា ទាំងនៅរដ្ឋបាលថ្នាក់ជាតិ ទាំងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងជំនួយការហិរញ្ញវត្ថុនៃរដ្ឋបាលឃុំសង្កាត់។

ដោយឡែក ប្រាក់បេសកកម្មទៅក្រៅប្រទេសត្រូវបានកំណត់ទៅតាមក្រុមប្រទេស៖ ក្រុមទី១៖ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ (លើកលែងតែប្រទេសព្រុយណេ និងប្រទេសសិង្ហបុរី) និងអាស៊ីខាងត្បូង។

ក្រុមទី២៖ បណ្តាប្រទេសនៅតំបន់អាស៊ីខាងកើតអាស៊ីកណ្តាល អាស៊ីខាងលិច អឺរ៉ុបខាងកើត អឺរ៉ុបខាងត្បូង អាមេរិកកណ្តាល និងការ៉ាបៀន អាមេរិកខាងត្បូង អាហ្វ្រិក អូសេអានី ព្រមទាំងប្រទេសព្រុយណេ និងសិង្ហបុរី។

ក្រុមទី៣៖ បណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងលិច អឺរ៉ុបខាងជើង អាមេរិកខាងជើង ព្រមទាំងប្រទេសកូរ៉េខាងត្បូង ជប៉ុន រុស្ស៊ី អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្គាល់ អាហ្វ្រិកខាងត្បូងអូស្ត្រាលី និងនូវែលសេឡង់។

ខាងក្រោមជាប្រាក់បេសកកម្មរបស់ប្រតិភូចេញទៅក្រៅប្រទេសកំណត់តាមមុខតំណែង និងក្រុមប្រទេសដែលត្រូវទៅ៖

ដកស្រង់ពី៖ កម្ពុជាថ្មី