បណ្តាញសង្គម

សម្តេចតេជោ ៖ ចង់ធ្វើឲ្យស្ថាប័នណាមួយរីកចម្រើនទាល់តែកែទម្រង់ធនធានមនុស្ស

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ បើចង់ធ្វើឲ្យស្ថាប័នមួយរីកចម្រើន ទាល់តែធ្វើការកែទម្រង់បណ្តុះបណ្តាលធនធានមនុស្ស បើមិនដូច្នេះទេ ស្ថាប័ននោះមិនរីកចម្រើននោះទេ ។

ថ្លែងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅសាលាសន្និជ្រោយចង្វា សម្តេចតេជោហ៊ុន សែនបានគូសបញ្ជាក់ថា យ៉ាងដូច្នេះថា

៖«បើចង់ឲ្យកំណែទម្រង់ស្ថាប័នមួយមុនដំបូង គឺត្រូវនិយាយពីធនធានមនុស្សជាមុនសិន ការដ្ឋានមានកំណែទម្រង់មានច្រើន ប៉ុន្តែបើចង់ឲ្យស្ថាប័នមួយទៅមុខចំណុចសំខាន់ជាងគេ គឺការធ្វើបណ្តុះបណ្តាលកែទម្រង់ធនធានមនុស្ស»។

សម្តេចបានលើកឡើងថា ធនធានមនុស្សសំខាន់ណាស់ពីព្រោះថា អ្វីៗបានចាប់ផ្តើមពីមនុស្សទាំងអស់ ហើយស្ថាប័នមួយដែលកែទម្រង់បានទាល់តែមនុស្សនេះធ្វើកែទម្រង់ ។

ផ្ទុយទៅវិញ បើស្ថានប័នមួយអត់មានមនុស្ស គឺមិនមែនជាស្ថាប័នទេ ។

អីញ្ចឹងការធ្វើកែទម្រង់តាមវិស័យមួយៗ គឺចាប់ផ្តើមមានធនធានមនុស្ស និងធ្វើកំណែទម្រង់ធនធានមនុស្ស ៕

ដកស្រង់ពី៖ កោះសន្តិភាព