បណ្តាញសង្គម

នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ ៖ ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និង​ការដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​ប្រទេស នៅតែមាន បើ​មិន​បំបាត់​ប្រភព​ហិរញ្ញវត្ថុ

ភ្នំពេញ: លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា: ការដាំដុះ ការជួញដូរ ការប្រើប្រាស់ និងការដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ផ្សេងៗ នៅតែមាន និងមិនមានការថយចុះ គិតទាំងពិភពលោក និងតំបន់ ក្នុងនោះ ចំណុចមួយដែលសំខាន់ គឺពាក់ព័ន្ធហិរញ្ញវត្ថុ ដែលហៅថា ហិរញ្ញទានគ្រឿងញៀន។

លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញទានភេវរកម្ម (បសប ហ.ភ) តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន

អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ នៅពេលលោក បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្អាតប្រាក់ជុំទី៩ និងជុំទី១០ ផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទិន្នន័យថ្មី (Database System)

និងទិសដៅការងារអនុវត្តបន្ត កាលពីព្រឹកថ្ងៃទី១៣ មិថុនានេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែង បន្តថា: ការបង្ក្រាបតាមផ្លូវច្បាប់ ការចាប់ផ្តន្ទាទោស ដោយមិនបានបំបាត់ប្រភពហិរញ្ញវត្ថុនេះទេ គឺមិនអាចបង្ក្រាបបទល្មើសគ្រឿងញៀននេះបានទេ។

លោក ក៏បានជំរុញឱ្យកងកម្លាំងនគរបាលទាំងអស់ ខិតខំបង្កើនសមត្ថភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ និងបានដាក់ទិសដៅការងារ ចំនួន ៤ ចំណុច ដូចខាងក្រោម ៖

១-បន្តស៊ើបអង្កេតករណីដែលនៅដក់សល់នៅជុំទី៩ ដើម្បីបិទបញ្ចប់សំណុំរឿង ឬបញ្ជូនសំណុំរឿង ទៅតុលាការ ឲ្យបានឆាប់រហ័ស។

២-បន្តស៊ើបអង្កេតករណីជុំទី១០ ដើម្បីបិទបញ្ចប់សំណុំរឿង ឬបញ្ជូនសំណុំរឿង ទៅតុលាការ ឲ្យបានឆាប់រហ័ស។ ៣-ធ្វើរបាយការណ៍ទៅប្រធានអង្គភាព លើករណីដែលសន្មត់ថា គ្មានសញ្ញាណសម្អាតប្រាក់ ឲ្យបានឆាប់រហ័ស និងដាក់កាលបរិច្ឆេទ តាមថ្ងៃដែលបញ្ជូនសំណុំរឿងទៅតុលាការ។

បើតាមរបាយការណ៍ដែលអានដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា: ស្ថិតិក្នុងរបាយការណ៍ក្នុងជុំទី៩ ករណីគ្រឿងញៀនសរុបចំនួន ២.១៤៨ ករណី ក្នុងនោះ

ករណីតូចតាចចំនួន ១.៨៧៩ ករណី, ករណីធម្មតាចំនួន ២៤០ ករណី, ករណីធ្ងន់ធ្ងរ ចំនួន ២៩ ករណី ហើយស្ថិតិដែលសន្មត់ថា គ្មានសញ្ញាណសម្អាតប្រាក់ចំនួន ១២០ ករណី។

របាយការណ៍វឌ្ឍនភាពជុំទី៩របស់កម្ពុជា ទទួលបានការកោតសរសើរពីក្រុមការងារ JG និងបានដំឡើងចំណាត់ថ្នាក់ឲ្យ I06 , I07 , I011 ទៅជា Largely addresses ប៉ុន្តែត្រូវបន្តការរាយការណ៍។

ស្ថិតិបណ្តោះអាសន្នករណីសម្អាតប្រាក់ជុំទី១០ ចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នេះ ករណីបង្ក្រាបគ្រឿងញៀនសរុបមានចំនួន ១.០២៨ ករណី ក្នុងនោះ ករណីតូចតាចមានចំនួន ៩៦២ ករណី,

ករណីធម្មតាមានចំនួន៦២ និងករណីធ្ងន់ធ្ងរមានចំនួន ៤ករណី បានបញ្ជូនសំណុំរឿងទៅតុលាការ ចំនួន៤ករណី៕

/ ៤-ចងក្រងស្ថិតិករណីសម្អាតប្រាក់ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីគ្រប់គ្រងទិន្នន័យឲ្យបានច្បាស់លាស់។

ដកស្រង់ពី៖ រស្មីកម្ពុជា