បណ្តាញសង្គម

សម្តេចតេជោថា គ្មានសិទ្ធិកាត់ទឹកដីឲ្យវៀតណាមនិងយកទឹកដីវៀតណាមសូម្បីមួយមីលីម៉ែត្រ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សម្តេចគ្មានសិទ្ធិកាន់ទឹកដីមួយមីលីម៉ែត្រឲ្យវៀតណាមឡើយ ហើយក៏គ្មានសិទ្ធិយកទឹកដីរបស់វៀតណាមនោះទេ គឺសូមមានដូចអ្វីដែលអាណានិគមនិយមបារាំងកំណត់ ។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីរំលឹកខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២)

និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២២ បានថ្លែងថា សន្តិភាពបានកើតឡើងរយៈពេល៤៣ឆ្នាំហើយក្រោយការគ្រប់គ្រងប្រទេសដោយគណបក្សប្រជាជនកម្ពុជា ។

បើប្រៀបធៀបពេលមុនតំបន់ព្រំដែន គឺមានមានការភ័យខ្លាច ។ សម្តេចបន្តថា បញ្ហាព្រំដែនកម្ពុជា វៀតណាម បានចុះហត្ថលេខាទទួលស្គាល់ព្រំដែនបានចំនួន៨៤% នៃខ្សែព្រំដែន ហើយបានបោះបង្គោល ហើយពេលនេះកំពុងចរចាចំនួន១៦%ទៀតក្នុងនោះ៦% កំពុងតែជជែកគ្នាបន្ត ។

សម្តេចបញ្ជាក់ថា ៖«បញ្ហានេះខ្ញុំគួរបញ្ជាក់ថា គេលោក ហ៊ុន សែនជំពាក់គុណវៀតណាម អីញ្ចឹងត្រូវកាត់ដីឲ្យវៀតណាម តែខ្ញុំសូមបញ្ជាក់ទៅវិញ បើគង់តែកាត់ដីឲ្យវៀតណាមវាស្រួលទេមិនចាំបាច់ចរចាអស់រយៈពេល៤៣ឆ្នាំទេ ។

អាហ្នឹងនិយាយឲ្យពិត បើវៀតណាមចង់កាត់ កាត់តាំងពីវៀតណាមនៅក្នុងប្រទេសកម្ពុជាហើយ» ។

សម្តេចក៏បានលើកឡើងថា មិនថា កម្ពុជាយកដីវៀតណាម សូម្បីជាមួយព្រះរាជាណាចក្រថៃ និងឡាវក៏អីចឹងដែរ ។

ជាមួយគ្នានោះដែរសម្តេចលើកឡើងថា ក្រោយពេលដាក់ចេញអនុវត្តយុទ្ធសាស្ត្រឈ្នះៗ សម្តេចបានដាក់ទិសដៅចំនួន២ គឺទី១. ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឲ្យក្លាយជាមួយតំបន់អភិវឌ្ឍន៍ និងទីផ្សារ ។

ទី២.ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

ដកស្រង់ពី៖ កោះសន្តិភាព