បណ្តាញសង្គម

ទំនាក់ទំនង​រវាង​វៀតណាម-កម្ពុជា​: អក្សរ​មាស​ចំនួន​១៦​ពាក្យ​បាន​ឆ្លងផុត​ការសាកល្បង​ដ៏ក្តៅគគុក

ភ្នំពេញ៖៥៥ឆ្នាំមុន នៅថ្ងៃទី២៤ខែមិថុនាឆ្នាំ១៩៦៧ វៀតណាមនិងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ បង្កើតគ្រឹះសម្រាប់ចំណង់ទំនាក់ទំនងការទូត។ អាចនិយាយបានថាទំនាក់ទំនងនេះពិសេសបំផុតនៅលើពិភពលោក។

តាំងពីពេលនេះតទៅ ជោគវាសនានៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាត្រូវបានចងភ្ជាប់ជាមួយគ្នាជួយថែទាំគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីឆ្លងផុតនូវគ្រាអាសន្ន

និងការប្រឈមដ៏លំបាកបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗ។ក្នុងឆ្នាំ២០០៥ វៀតណាម និងកម្ពុជាបានឯកភាពអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងដំណាក់កាលថ្មីនេះតាមពាក្យស្លោក១៦ពាក្យ

“អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថេរភាពយូរអង្វែង” ។

ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម តាំងពីអតីតកាលនិងបច្ចុប្បន្នគឺជាសច្ចធម៍ដ៏មុតមាំថាពាក្យស្លោកដែលបានឯកភាព ១៦ពាក្យក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរមិន ជាការនិយាយតាមរបៀបពាក្យពេចល្អ ពាក្យស្លោកនោះទេប៉ុន្តែដូចជា

“មាសបានលុតក្នុងភ្នើង” គឺជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាន និងជាកត្តាមួយដែលធានានូវភាពជោគជ័យនៃបដិវត្តន៍នៅក្នុងប្រទេសនីមួយៗ ត្រូវបានថែរក្សា ពង្រីក

និងឃោសនាអប់រំបន្តទៅឱ្យអ្នកជំនាន់ក្រោយៗទៀត។ អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីចំណងមិត្តភាពនៃប្រទេសជិតខាង គឺជាលក្ខណៈពិសេសដ៏ធំបំផុតនិងជាប់លាប់បំផុតនៅក្នុងទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា។ ក្នុងគ្រោះអាសន្ន ទើបដឹងថាអ្នកណាជាមិត្តល្អប្រាកដ។

ប្រជាជាតិទាំងពីរវៀតណាម និងកម្ពុជាសុទ្ធតែមានសំណាងក្នុងការមានមិត្តល្អនៅក្នុងគ្រាអាសន្ន និងភាពលំបាកបំផុត។

ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនៃសង្គ្រាមប្រឆាំងអាមេរិក បើគ្មានការជួយឧប្ថម្តដ៍ថៃថ្លា និងស្មោះត្រង់ របស់ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជានោះគឺមិនដឹងថាតើវៀតណាមនឹងត្រូវបង្ហូរឈាមដល់កមរិតណាទៀតទើបមានផ្លូវថ្នល់ត្រឿង សើន និងទិវាជ័យជំនះ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ដ៍ហិមា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាជាមួយលោក ផាម មិញជីញ នាយករដ្ឋមន្រ្តីវៀតណាមកាលពីថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២ក្នុងពីធិរំលឹកខួប៤៥ឆ្នាំនៃដំណើរស្វែករកការរំដោះជាតិផ្តួលរំលំរបបប្រល័យពូជសាសន៍(រូបថតផេកសម្តេចតេជោ ហ៊ុន សែន) រួមជាមួយមនោសញ្ចេតនាជិតខាងដ៏ស្មោះត្រង់ឆ្លើយតបទៅនឹងការអំពាវនាវបន្ទាន់របស់រណសិរ្សសាមគ្គី

សង្គ្រោះជាតិកម្ពុជាដើម្បីជួយសង្គ្រោះកម្ពុជាកងទ័ពស្ម័គ្រចិត្តវៀតណាមស្មាប្រកៀកស្មាជាមួយកងទ័ព និងប្រជាជនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង រំដោះប្រទេសជាតិរួចផុតពីគ្រោះប្រល័យពូជសាសន៍ខ្មែរក្រហម

ហើយបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការរស់រានមានជីវិតឡើងវិញដ៍ខ្លាំងក្លារបស់ប្រជាជនកម្ពុជា ទោះបីប្រទេសជាតិទើបឆ្លង់ផុតការបំផ្លាញដោយសារសង្គ្រាម ហើយនឹងកំពុងស្ថិតក្រោមការហ៊ុមព័ទ្ធ និងការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច។

អាចនិយាយបានថានៅលើពិភពលោកមិនសូវមានប្រទេសជិតខាងណាអាចផ្តល់អោយគ្នាទៅវិញទៅមកនូវមនោសញ្ចេតនា និងការលះបង់ដ៏អស្ចារ្យដូចអ្វីដែលវៀតណាមនិងកម្ពុជាបានធ្វើសំរាប់គ្នានោះឡើយ។

ហេតុដូច្នេះសូម្បីតែកងកម្លាំងខាងក្រៅបានព្យាយាមប្រឆាំងបំផ្លិចបំផ្លាញ់ មួលបង្កាច់បំភ្លែការពិតខុសពីប្រវត្តិសាស្ត្រវៀតណាម

-កម្ពុជាក៏ដោយ ក៏ចំណងសាមគ្គីភាពនិងជំនឿជឿទុកចិត្ត ដែលថ្នាក់មេដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរបានលៃទុកសំរាប់គ្នាទៅវិញទៅមក គឺជាសគ្ឋិភាពជាសច្ចធម៍ដ៏មុតមាំបំផុតដែលបង្ហាញពីមនោសញ្ចេតនាជិតខាងល្អប្រសើ មិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ កម្ពុជា- វៀតណាម មិនអាចបំបែកបានឡើយ។

កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឋិតឋេរយូរអង្វែងអស់រយៈពេលជាងកន្លះសតវត្សរ៍ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម បានពង្រឹង អភិវឌ្ឍន៍ដោយឥតឈបឈរ និងសំរេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ។

លើវិស័យនយោបាយ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរក្សាផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកហើយបានអះអាងនូវការប្តេជ្ញាចិត្តរួមជាមួយគ្នាពូនជ្រុំសម្រាប់ចំណងទំនាក់សាមគ្គីភាព មិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ។

អំពីសេដ្ឋកិច្ច ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា

-វៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំកន្លងថ្មីៗនេះ។ នៅឆ្នាំ២០២១ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីឡើងជាង៩ពាន់លានដុល្លារ ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាម កំពុងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

អំពីការការពារជាតិ – សន្តិសុខ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាទៀងទាត់ និងចុះហត្ថលេខាលើឯកសារអំពីកិច្ចសហប្រតិបត្តិការជាច្រើន។ កិច្ចសហប្រតិបត្តិលើវិស័យការពារជាតិ-សន្តិសុខ ដើម្បីឆ្លើយតបនឹងភារកិច្ចការពាររួមជាមួយការស្ថាបនាជាតិគឺជាបំណងប្រាថ្នារួមនៃប្រទេសទាំងពីរ។

លើវិស័យសុខាភិបាល ភាគីទាំងពីរបានគាំទ្រ និងជួយគ្នាទៅវិញទៅមកយ៉ាងសកម្មខាងសម្ភារៈ និងស្មារតី រួមគ្នាឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការរីករាលដាលនៃជំងឺ Covid-19 រហូតមកដល់ពេលនេះប្រទេសទាំងពីរបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការរវាងបណ្តាក្រសួង ស្ថាប័ន ផ្នែក សមាគមន៍ អង្គការប្រជាជននៃប្រទេសទាំងពីរត្រូវបន្តបានជំរុញ និងមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រាកដប្រាជាជាង។

ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាមមិនត្រឹមតែស្ថិតនៅកម្រិតទ្វេភាគីនោះទេ ប្រទេសទាំងពីរនូវតែសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្ម នៅបណ្តាវេទិការក្នុងតំបន់និងអន្តរជាតិផងដែរ។

ជាមួយនឹងប្រវត្តិសាស្ត្រសាមគ្គីភាព ជិតស្និទ្ធ មិត្តភាពជាប្រពៃណី រួមសុខរួមទុក្ខជាមួយគ្នានៅពេលងាយស្រួល និងនៅពេលជួបការលំបាកអស់រយៈពេលជាងកន្លះសតវត្សកន្លងទៅ ទំនាក់ទំនងរវាងកម្ពុជា-វៀតណាមមានសក្តានុពលជាច្រើនដើម្បីអភិវឌ្ឍដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយនៅក្នុងរយៈពេលខាងមុខនេះ។

ភាពងាយស្រួល គឺប្រជាជននៃប្រទេសទាំងពីរបានឆ្លងកាត់ការវិវត្តន៍របស់ប្រវត្តិសាស្ត្រ ជាមួយនឹងមេរៀន បទពិសោធន៍នៃការបូជានូវសាច់ស្រស់ឈាមស្រស់រួមសុខរួមទុក្ខជាមួយគ្នា។

ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តរួមជាមួយគ្នាកសាងចំណងទំនាក់ទំនងកម្ពុជា

– វៀតណាម អភិវឌ្ឍន៍លើគ្រប់វិស័យ ឋិតឋេរយូរអង្វែង។ ឈរលើស្មារតីនេះ ទំនាក់ទំនងវៀតណាម

– កម្ពុជានឹងបន្តរីកចម្រើនដល់កម្រិតខ្ពស់ថ្មីដែលនាំមកនូវផលប្រយោជន៍ប្រាកដប្រាជាសំរាប់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងភាពរុងរឿងនៅក្នុងតំបន់ និងនៅលើពិភពលោក៕

ដកស្រង់ពី៖ រស្មីកម្ពុជា