បណ្តាញសង្គម

អាស៊ាន​ត្រូវ​រួប​រួម​គ្នា​រក្សា​ភាព​រឹងមាំ​របស់ខ្លួន ខណៈ​តំបន់​ទាំងមូល​កំពុង​ប្រឈម​នឹង​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ

នេះជាការបញ្ជាក់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។

នេះជាការបញ្ជាក់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ប្រមុខការពារជាតិរូបនោះបានបញ្ជាក់យ៉ាងដូច្នេះថា

“អាស៊ានត្រូវរួបរួមគ្នា រក្សាភាពរឹងមាំ និងភាពធន់របស់ខ្លួន នៅពេលដែលតំបន់ទាំងមូលកំពុងប្រឈមនឹងសម្ពាធ ដែលកើតចេញពីការកើន ឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម សន្តិសុខបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាត ជាដើម។

ការអនុវត្តបាននូវការប្តេជ្ញាចិត្តនេះ នឹងជួយជំរុញដំណើរទៅមុខរួមគ្នាឆ្ពោះទៅរកសន្តិភាព សន្តិសុខ និងវិបុលភាព ប្រកបដោយចីរភាព”។

បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ នៅជាបញ្ហាប្រឈមធំបំផុតនៅក្នុងតំបន់របស់យើង។ ភាពតានតឹងរវាងមហាអំណាចនេះ បើពុំមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវទេនោះ វាអាចនឹងបង្កជាហានិភ័យ និងមហន្តរាយដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់ និងសកលលោកទាំងមូល។

លោកយល់ថា មានតែការពង្រឹងតួនាទីពហុភាគីនិយម ការគោរពនូវច្បាប់អន្តរជាតិ ការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ការអត់ធ្មត់ជាអតិបរិមា និងការដោះស្រាយបញ្ហាដោយសន្តិវិធី ទើបជាជម្រើសដ៏ត្រឹមត្រូវ ក្នុងការបញ្ចៀសនូវហានិភ័យណាមួយ ដែលអាចកើតឡើងដោយសារភាពតានតឹងនេះ។

ទាក់ទងដល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក (ADMM-Plus) សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា ចាប់តាំងពីការកកើតឡើង

កិច្ចប្រជុំនេះបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការពិគ្រោះយោបល់ និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិខ្ពស់បំផុតនៅក្នុងតំបន់ ដោយមានគោលបំណងលើកកម្ពស់ភាពជឿជាក់ និងទំនុកចិត្តទៅវិញទៅមក តាមរយៈតម្លាភាពនិងការបើកចំហ។

កិច្ចប្រជុំនេះ ក៏ជាវេទិកាដ៏មានប្រសិទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងតំបន់ ដើម្បីជំនះនូវរាល់ បញ្ហាប្រឈម ដែលកំពុងកើតមាន ហើយវាក៏ផ្ដល់នូវសារសំខាន់ ដើម្បីបន្តកិច្ចការងារ ដែលបានធ្វើរួមគ្នាកន្លងមកឱ្យកាន់តែរឹងមាំផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី