បណ្តាញសង្គម

រដ្ឋមន្ត្រីការបរទេសកម្ពុជា បំពាក់មេដាយថ្នាក់មហាសិរីវឌ្ឍ ជូនទូតអាល្លឺម៉ង់

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ នេះ បានបំពាក់មេដាយ ថ្នាក់មហាសិរីវឌ្ឍ

ជូនលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ដែលចប់អាណត្តិបេសកកម្មនៅកម្ពុជា ចំពោះការចូលរួមចំណែក នៅក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

ពិធីបំពាក់មេដាយនេះបានធ្វើឡើង នៅទីស្តីការក្រសួងការបរទេស។ នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា

ប្រកបដោយជោគជ័យ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការចូលរួមចំណែកលើកកម្ពស់ពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី