បណ្តាញសង្គម

ប្រតិភូ​កងការពារ​ព្រំដែន​ថៃ​បំពេញ​ទស្សន​:​កិច្ច​សិក្សា ២​ថ្ងៃ​នៅ​កម្ពុជា​ដើម្បី រឹតចំណង​ស​ម័​ន្ធ​មេត្រីភាព

បាត់ដំបង: ប្រតិភូកងការពារព្រំដែន ចន្ទបុរី-ត្រាតរបស់ប្រទេសថៃចុះបំពេញទស្សន:កិច្ចសិក្សា ២ថ្ងៃនៅក្នុងប្រទេសកម្ពុជា សំដៅរឹតចំណងសម័ន្ធមេត្រីភាពរវាងគ្នាទៅវិញទៅមក។

ដំណើរទស្សនកិច្ចសិក្សាផ្លូវការរបស់ភាគីកងកម្លាំងការពារតំបន់ព្រំដែនថៃនេះបានឆ្លងកាត់ និងមកដល់ច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយលោក ជីរ៉ូត ស៊ិកអារាម និងកងកម្លាំង មន្ត្រីអ្នកមុខអ្នកការចំនួន ២៧នាក់ផ្សេងទៀតផងដែរ។

គោលបំណងនៃប្រតិភូប្រទេសថៃខាងលើក្នុងព្រះរាជាចក្រកម្ពុជានេះដែរធ្វើឡើងក្នុងរយ:ពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្នុងដំដៅសិក្សាស្វែងយល់ការងារ

និងរឹតចំណងសម្ព័ន្ធមេត្រីភាព ដែលចុងក្រោយគ្រោងនឹងជួបពិភាក្សាការងារនៅយោធភូមិភាគទី៥ ដែលមូលដ្ឋានទីបញ្ជាការនៅក្នុងខេត្តបាត់ដំបងថែមទៀត៕

ដកស្រង់ពី៖ Fresh News