ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យនៃការអនុវត្តកម្មវិធី វិធីរេដបូក REDD+( ឥណទានកាបូន) រួចមកយ៉ាងហោចណាស់មានប្រទេសចំនួន២ ហើយបានមកសិក្សាស្វែងយល់ពីកម្ពុជា។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលគណៈប្រតិភូប្រទេសនេប៉ាល់ ដឹកនាំដោយ លោក ស៊ូម៉ាន ស៊ូបឺឌី (Suman Subedi )អនុរដ្ឋលេខាធិការនៃក្រសួងព្រៃឈើនិងបរិស្ថាន មកសិក្សាស្វែងយល់អំពីកម្មវិធីរេដបូក REDD+( ឥណទានកាបូន) ដែលអនុវត្តបាន ល្អកន្លងមកនៅកម្ពុជា។
កម្ពុជា ដែលធ្លាប់ជាប្រទេសខ្ចេចខ្ចាំដោយសារសង្គ្រាម ក៏មានមោទនភាព បានបញ្ចូនកងកម្លាំងមួកខៀវកម្ពុជា ទៅបំពេញបេសកកម្មក្រោមឆត្រអង្គការ សហប្រជាជាតិក្នុងកិច្ចការមនុស្សធម៌ ជូនពិភពលោកផងដែរ។
គួរបញ្ជាក់ថា កន្លងមកកម្ពុជា ក៏ធ្លាប់បានទទួលប្រតិភូមកពីខេត្ត អាឆេ (Aceh) នៃប្រទេសឥណ្ឌូនេស៊ី មកសិក្សាស្វែងយល់អំពីកម្មវិធី រេដបូក REDD+( ឥណទានកាបូន) នៅកម្ពុជា កាលពីដើមឆ្នាំ២០២២នេះ
ដកស្រង់ពី៖ រស្មីកម្ពុជា