បណ្តាញសង្គម

កម្ពុជា-ឡាវ បញ្ចប់​សេចក្តីព្រាងផែនការ​សកម្មភាព សម្រាប់ភាពជាដៃគូគ្រប់ជ្រុង​ជ្រោយ និងយូរអង្វែង ឆ្នាំ២០២៣-២០២៧

ភ្នំពេញ៖ កម្ពុជា និងឡាវ បានបញ្ចប់សេចក្តីព្រាងផែនការសកម្មភាព សម្រាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ឆ្នាំ២០២៣-២០២៧។

កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវ នាឆ្នាំ២០២៣។

នេះបើតាមសេចក្តីប្រកាសព័ត៌មាននៃលទ្ធផលកិច្ចប្រជុំ លើកទី១៤ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី JCBC ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងឡាវ នាល្ងាចថ្ងៃទី៧ ខែកក្កដានេះ នៅសណ្ឋាគារ សុខា ភ្នំពេញ។

ដកស្រង់ពី៖ កោះសន្តិភាព