(ភ្នំពេញ) នៅព្រឹកថ្ងៃ សុក្រថ្ងៃ ទី០៨ ខែកក្កដាឆ្នាំ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាបានអញ្ជើញជាអធិបតី ភាពបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋ មន្រ្តីប្រចាំសប្តាហ៍នៅទីស្តីការគណៈ រដ្ឋមន្រ្តី (វិមានសន្តិភាពបន្ទប់រំដួល) ។
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនឹងពិភាក្សាឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ។
២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។
៣-បញ្ហាផ្សេងៗសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តីដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៣.១-សេចក្តីព្រាងច្បាប់ស្តីពីការអនុ ម័តយល់ព្រមលើ
១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនៃសា ធារណរដ្ឋប្រជាមានិតចិនស្តីពីការលុប បំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនិងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។
២-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះ រាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុ ម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុ ជាចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្ដរាយនុក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម៕
ដកស្រង់ពី៖ រស្មិកម្ពុជា