បណ្តាញសង្គម

សម្ដេចតេជោ និងសមាជិកចូលរួមកិច្ចប្រជុំត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម គោរពវិញ្ញាណក្ខន្ធលោក ស៊ិនហ្សូ អាបេ

នៅក្នុងកិច្ចប្រជុំដើម្បីពិភាក្សាលើកិច្ចការនានា ត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម នៅព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

និងសមាជិក-សមាជិកាចូលរួមក្នុងកិច្ចប្រជុំទាំងអស់ បានក្រោកឈរ ដើម្បីគោរពវិញ្ញាណក្ខន្ធលោក ស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន

ដែលត្រូវបានបុរសម្នាក់បាញ់សម្លាប់ កាលពីថ្ងៃទី ៨ ខែកក្កដាកន្លងទៅនេះ។សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងតួនាទីជានាយករដ្ឋមន្ត្រីជប៉ុនកន្លងមក លោក ស៊ិនហ្សូ អាបេ

បានប្ដេជ្ញាចិត្តជាខ្លាំងជាមួយនឹងការពង្រឹងទំនាក់ទំនង ចំពោះបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងចំពោះបណ្ដាប្រទេសមេគង្គ ក៏ដូចជាបណ្ដារដ្ឋនីមួយៗ នៅក្នុងក្របខ័ណ្ឌអាស៊ាន រួមទាំងកម្ពុជាផងដែរ។សម្ដេចតេជោ ហ៊ុន សែន

បានថ្លែងបន្តថា «ក្នុងន័យនេះ ដើម្បីជាការចូលរួមមរណៈទុក្ខ និងការជូនដំណើរជាលើកចុងក្រោយ ចំពោះឯកឧត្ដម ស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានលាចាកលោកនេះ

ខ្ញុំសូមអញ្ជើញសម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក-លោកស្រ ងើបឈរឡើង ដើម្បីគោរពវិញ្ញាណក្ខន្ធ ចំពោះឯកឧត្ដម ស៊ិនហ្សូ អាបេ សូមអញ្ជើញ»៕

ដកស្រង់ពី៖ កម្ពុជាថ្មី