បណ្តាញសង្គម

សម្តេចតេជោ ទុកឱសានវាទ៣ខែរថយន្តចង្កូតស្តាំទៅបង់ពន្ធ និងចាត់វិធានការប្រមូលផ្តុំតវ៉ាធ្វើបាតុកម្មបិទផ្លូវ

រាជធានីភ្នំពេញ ៖ ដើម្បីកាន់តែច្បាស់ សម្តេចតេជោ ហ៊ុន សែននាយ ករដ្ឋមន្ត្រីបានប្រកាសទុកឱសានវាទរយៈពេល៣ខែ ដល់ម្ចាស់រថយន្តចង្កូតស្តាំឲ្យបង់ពន្ធ ដើម្បីទទួលបានស្លាកលេខពីក្រសួងសាធារណការ និងដឹកជញ្ជូន ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈរដ្ឋមន្ត្រីស្តីពីលទ្ធផលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីពេលកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ៖

« រាជរដ្ឋាភិបាលបានឯកភាពឱ្យរថយន្តចង្កូតស្ដាំដែលមានស្រាប់ ក្នុងព្រះរាជាណាចក្រកម្ពុជាចរាចរជាប្រក្រតីដោយពុំចាំបាច់ធ្វើការកែពីចង្កូតស្ដាំទៅចង្កូតឆ្វេង ប៉ុន្តែតម្រូវឱ្យម្ចាស់រថយន្តទាំងនោះត្រូវទៅបង់ពន្ធជាដាច់ខាត ចំពោះអ្នកដែលមិនទាន់បានបង់ពន្ធ ហើយអ្នកដែលកក់ប្រាក់ពន្ធត្រូវទៅបង់បង្គប់ប្រាក់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់ដោយទុកឱសានវាទរយៈពេល៣ខែទៀត គិតចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២»។

សម្តេចបានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានសម្រេចមិនអនុញ្ញាតឱ្យបន្តនាំចូលរថយន្តចង្កូតស្ដាំទៀតជាដាច់ខាតចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២តទៅ

និងបានណែនាំដល់រដ្ឋបាលខេត្តសមត្ថកិច្ចគយ និងកងកម្លាំងឈរជើងតាមព្រំដែនកម្ពុជា-ថៃ ត្រូវសហការជាមួយភាគីថៃដោយអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការចាប់ឃាត់រថ យន្តចង្កូតស្ដាំដែលនាំចូលមកតាមច្រកព្រំដែននានា

និងត្រូវធានាថាមិនឱ្យមានរថយន្តចង្កូតស្ដាំបន្តនាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាទៀតនោះទេ ។ក្នុងករណីបំពានត្រូវចាប់រឹបអូសរថយន្ត ដោយមិនអនុញ្ញាតឱ្យបង់ពន្ធឡើយនឹងត្រូវកម្ទេចចោល ។

សម្តេចបានបន្ថែមរាជរដ្ឋាភិបាលបានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត កងកម្លាំងប្រដាប់ អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុតចំពោះត្របុគ្គល

ឬនីតិបុគ្គលទាំងឡាយណាដែលបង្កភាពអនាធិបតេយ្យលើដង ផ្លូវឬប្រមូលផ្តុំតវាធ្វើបាតុកម្មបិទផ្លូវសាធារណដោយខុសច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព